ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍

2026/07/07 03:31:21 am        47

អគារបាក់បែកត្រូវបានគេមើលឃើញនៅតំបន់ឆ្នេរដ៏ស្ងាត់ជ្រងំ ស្ថិតក្នុងទីក្រុងរងផលប៉ះពាល់ដល់ដោយសារការរញ្ជួយដី La Guaira របស់ប្រទេសវេណេស៊ុយអេឡា ខណៈម្ចាស់ធុរកិច្ច រង់ចាំការវិលត្រឡប់មកវិញរបស់វិស័យទេសចរណ៍ ។

នៅថ្ងៃទី ២៤ ខែមិថុនា អ្នកស្រី Dayana De Sousa គឺជាម្ចាស់ភោជនីយដ្ឋានមួយរូប បានរត់ទៅរកទីសុវត្ថិភាពជាមួយកូនៗរបស់គាត់ ពេលដែលគាត់ដឹងថា នឹងមានរឿងអ្វីកើតឡើង ។

បច្ចុប្បន្នអ្នកស្រីនិយាយថា អ្នកស្រីសម្រាកនៅក្នុងផ្ទះបាយភោជនីយដ្ឋានរបស់គាត់ ក្រោយពេលផ្ទះសម្បែងរបស់គាត់រងការបំផ្លិចបំផ្លាញគ្មានសេសសល់ ។

អ្នកស្រីនិយាយថា បច្ចុប្បន្តវាពិបាកណាស់ ក្នុងការគិតដល់អ្វីដែលត្រូវធ្វើ អ្វីដែលត្រូវដើរឆ្ពោះទៅមុខ អ្វីដែលត្រូវទទួលទាន ដើម្បីរស់ ពីព្រោះថា គាត់មានកូនតូចដែលគ្មានសាលាត្រូវរៀន គ្មានគ្រូបង្រៀន ការស្វែងរកសាលាថ្មីឲ្យកូន និងបង្រៀនកូនពីអ្វីៗគ្រប់បែបយ៉ាង ។

នៅតាមតំបន់ឆ្នេរ អាជីវករលក់ក្រោមឆ័ត្រដូចជាអ្នកស្រី Rafael Guarino និងអ្នកស្រី Gladys Tovar នៅតែបន្តអាជីវកម្មរបស់ពួកគេដដែល បើទោះបីជាមានភ្ញៀវតិចតួចក៏ដោយ ។

អ្នកស្រី Tovar ដែលបានវិលត្រឡប់ទៅកាន់តំបន់ឆ្នេរវិញ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះមហន្តរាយរញ្ជួយដី និយាយថា គាត់មិនអាចបណ្តោយខ្លួនឯងឲ្យអសកម្មបាននោះទេ ។

អ្នកស្រីបន្តថា អ្នកស្រីត្រូវធ្វើរឿងអ្វីមួយ ពីព្រោះថា គាត់មិនអាចឲ្យខ្លួនឯងស្លាប់បាននោះទេ ។ គាត់មិនអាចរង់ចាំឲ្យរដ្ឋាភិបាលមកជួយគាត់នោះទេ ឬផ្តល់អាហារដល់គាត់នោះទេ ។ គាត់ចង់ធ្វើការ ពីព្រោះថា គាត់ធ្លាប់ធ្វើការ ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចនៅទីក្រុង La Guaira ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ជាទីដែលភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្លាំងនឹងតំបន់ឆ្នេរសមុទ្រការ៉ាអ៊ីបដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Caracas ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm