កាលពីថ្ងៃអាទិត្យម្សិលមិញ វិចិត្រកដៃឯកនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា បានបង្កើតចម្លាក់ដីខ្សាច់ដ៏ធំមួយ ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់ដ៏មានសក្តានុពលនៃបាតុភូតធម្មជាតិអែល នីញ៉ូ នៅក្នុងចំណោមប្រជាពលរដ្ឋ ។
យោងតាមការអះអាងរបស់អង្គការឧតុនិយមពិភពលោក(WMO) បានឲ្យដឹងថា បាតុភូតអែល នីញ៉ូ គឺជាការឡើងកម្តៅមួយរយៈពេលនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតាមធម្មតាមានរយៈពេលចន្លោះពី ៩ខែ ដល់ ១២ខែ ធ្វើឲ្យសីតុណ្ហភាពសកលហក់ឡើងខ្ពស់ និងបង្កើនហានិភ័យនៃអាកាសធាតុក្តៅខ្លាំង ។
អង្គការ WMO និយាយទៀតថា ទឹកមហាសមុទ្រឡើងក្តៅ បណ្តាលមកពីបាតុភូតអែល នីញ៉ូ នឹងធ្វើឲ្យសីតុណ្ហភាពលើសកម្រិតមធ្យមនៅតាមតំបន់ជាច្រើនរបស់ពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែសីហា ហើយបាតុភូតអែល នីញ៉ូ ទំនងជាបន្តរហូតដល់ខែវិច្ឆិកា ។
ចម្លាក់ដីខ្សាច់ដែលបានបង្ហាញលើតំបន់ឆ្នេរ Agni Theertham ស្ថិតនៅទីក្រុង Rameswaram ឃើញមានទេសភាពស្ងួតហួតហែង និងដើមឈើងាប់ ដែលជានិមិត្តរូបនៃផលវិបាកពាក់ព័ន្ធនឹងបាតុភូតអែល នីញ៉ូ ។
លោក Saravanan ដែលជាវិចិត្រករបង្កើតចម្លាក់ដីខ្សាច់នេះ និយាយថា ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជនពីមហាបាតុភូតអែល នីញ៉ូដល់ដ៏លំបាកក្នុងឆ្នាំ ២០២៦នេះ ក្រោមការណែនាំរបស់មន្រ្តីរដ្ឋបាលស្រុក Ramanathapuram និងដោយមានជំនួយពីស្នងការក្រុង Rameswaram លោកបានបង្កើតចម្លាក់ដីខ្សាច់នេះឡើង នៅតំបន់ឆ្នេរ Agni Theertham ដើម្បីបង្កើនការយល់ដឹងពីមហាបាតុភូតអែល នីញ៉ូ ៕