ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ៦ កក្កដា ថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬ «បញ្ចប់ការងារ» ដោយបន្តការគំរាមកំហែងសកម្មភាពយោធារបស់លោក ខណៈទីក្រុងតេអេរ៉ង់គ្រោងប្រឆាំងនឹងរូបលោក បន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។

កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញាណាមួយនៃវឌ្ឍនភាពជាសាធារណៈឆ្ពោះទៅរកសន្តិភាពយូរអង្វែងនោះទេ ទោះបីជាមានបទឈប់បាញ់រយៈពេល៦០ ថ្ងៃ ដែលមានបំណងបង្កើតកន្លែងសម្រាប់ការទូត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះដល់ពេលនេះក៏ដោយ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ថា ពួកលោកនឹងធ្វើកិច្ចព្រមព្រៀង ឬពួកលោកនឹងបញ្ចប់ការងារនេះ។ហើយវានឹងមិនពិបាកក្នុងការបញ្ចប់ការងារនោះទេ។ លោកចង់ធ្វើកិច្ចព្រមព្រៀង ព្រោះលោកមិនចង់ប៉ះពាល់ដល់មនុស្ស៩១ លាននាក់ទេ។
ពួកលោកអាចបំផ្លាញស្ពានរបស់ពួកគេក្នុងរយៈពេលមួយម៉ោង ពួកលោកអាចបំផ្លាញការផ្គត់ផ្គង់ថាមពលរបស់ពួកគេ។ ពួកគេមិនមានលុយទេឥឡូវនេះ។ ពួកលោកមិនទាន់បានឱ្យលុយពួកគេទេ។
ចំណែកលោក Mohammad Baqer Zolqadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានហៅការគំរាមកំហែងរបស់លោក Trump ថាជាការបំភាន់៕
