ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ

2026/07/07 10:04:05 am        140

ក្រុមជម្រើសជាតិអាមេរិក បានក្លាយជាប្រទេសម្ចាស់ផ្ទះចុងក្រោយដែលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងប៊ែលហ្ស៊ិក ក្នុងលទ្ធផល ៤-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ។

លទ្ធផលនេះមានន័យថា ប្រទេសម្ចាស់ផ្ទះទាំងបី រួមមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក សុទ្ធតែបានបញ្ចប់ដំណើររបស់ខ្លួននៅមុនវគ្គ ៨ ក្រុមចុងក្រោយ ដោយមិនមានក្រុមណាមួយអាចបន្តដំណើរទៅមុខបានឡើយ ដោយមុននេះ កាណាដា បានចាញ់ ម៉ារ៉ុក ខណៈ ម៉ិកស៊ិក ក៏ត្រូវ អង់គ្លេស ទម្លាក់ចេញផងដែរ។

ប៊ែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងមានប្រសិទ្ធភាព ដោយទម្លាក់អាមេរិកចេញពីការប្រកួត ទោះបីជាក្រុមម្ចាស់ផ្ទះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Seattle ក៏ដោយ។

Charles De Ketelaere រកបានពីរគ្រាប់ម្នាក់ឯង Hans Vanaken មួយគ្រាប់ និង Romelu Lukaku មួយគ្រាប់ ឱ្យប៊ែលហ្ស៊ិក ខណៈអាមេរិកស៊ុតគ្រាប់តាមស្មើដំបូងដោយ Malik Tillman។

ជ័យជម្នះនេះបានជួយឱ្យប៊ែលហ្ស៊ិកកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលទើបយកឈ្នះ ព័រទុយហ្គាល់ ១-០។

ការប្រកួតរវាងប៊ែលហ្ស៊ិក និងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដ៏ធំមួយនៅវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមទាំងពីរសុទ្ធតែបង្ហាញទម្រង់លេងល្អ និងកំពុងសម្លឹងឆ្ពោះទៅកាន់ការប្រជែងពាន World Cup ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ
2026/07/07 10:04:05 am        1
Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup
2026/07/07 09:49:02 am        1
Merino ស៊ុតគ្រាប់ជ័យចុងម៉ោងឱ្យអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ ឡើងវគ្គ៨ក្រុម​ចុង​ក្រោយបាល់ទាត់ពិភពលោក
2026/07/07 09:38:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេច​ធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស

2026/07/07 12:05:13 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀតរហូតដល់ព្រំដែនកម្ពុជា-ឡាវ
2026/07/07 11:55:58 am
​ម៉ិកស៊ិក កំពុងចរចាជាមួយអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីដើម្បីបញ្ចៀសភាពមិនប្រាកដប្រជា
2026/07/07 11:46:05 am
​រដ្ឋមន្ត្រីអឺរ៉ុប នឹងពិភាក្សាអំពីវិធានការពាណិជ្ជកម្មប្រឆាំងការចូលតាំងលំនៅឋានរបស់អ៊ីស្រាអែល
2026/07/07 11:44:06 am
​មន្ត្រីអាមេរិក ដាក់កំហុសលើអ៊ីរ៉ង់ចំពោះការវាយប្រហារលើនាវាដឹកប្រេងនៅឆ្នេរសមុទ្រអូម៉ង់
2026/07/07 11:37:07 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am