សម្ដេច​ធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស

2026/07/07 07:05:13 pm        187

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែទាក់ទាញនូវការវិនិយោគបន្ថែមទៀត​លើការ​រៀបចំប្រ​ព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជាឱ្យមានការ​រីកចម្រើន​ ខណៈគម្រោងបង្កើតចំនួន១១កន្លែងនូវទូទាំងប្រទេស។

សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី បានថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល មាន​ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយទំនិញដែលអាចជួយសម្រួលបង្កើតសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលមានគម្រោងកបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន១១ កន្លែងនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។

បើតាមការ​បញ្ជាក់របស់សម្ដេច​ធិបតី រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗ ចំនួន ១១ កន្លែង នៅទូទាំងប្រទេស រួមមាន៖ (១) មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, (២) មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, (៣) សួនឡូជីស្ទីកបាវិត, (៤) សួនឡូជីស្ទិកប៉ោយ ប៉ែត, (៥) មណ្ឌលឡូជីស្ទិកសៀមរាប, (៦)មណ្ឌលឡូជីស្ទិកកំពត, (៧)មណ្ឌលឡូ ជីស្ទិកកំពង់ចាម, (៨) មណ្ឌលឡូជីស្ទីកបាត់ដំបង, (៩) មណ្ឌលឡូជីស្ទីក ពោធិ៍សាត់, (១០) មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង (១១) មណ្ឌលឡូជីស្ទីក កំពង់ធំ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា​កំពុងអនុវត្ត​គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) អភិវឌ្ឍន៍លើផ្ទៃដីជិត ១០០ ហិកតា នៅតំបន់ទំនប់កប់ស្រូវ រាជធានីភ្នំពេញ ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SPLC)៖ ការពង្រីកសមត្ថភាពកំពង់ផែស្វយ័ត និងការបង្កើតតំបន់ភ័ស្តុភារកម្មទំនើប ដើម្បីគាំទ្រដល់ការនាំចេញ-នាំចូលតាមផ្លូវសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកម្ពុជាបន្តពិភាក្សាជាមួយដៃគូបរទេស (ដូចជា ក្រុមហ៊ុនមកពីប្រទេសជប៉ុន) លើការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងប្រព័ន្ធភ័ស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕

 

អត្ថបទដែលទាក់ទង

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
2026/08/23 05:59:29 pm        281
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
2026/08/23 04:58:46 pm        337
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
2026/08/23 04:22:25 pm        321

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ

2026/08/23 05:59:29 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
2026/08/23 04:58:46 pm
​លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
2026/08/23 04:22:25 pm
​ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/08/23 04:13:33 pm
​ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
2026/08/23 04:09:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm