មន្រ្តីជំនាញក្រសួងបរិស្ថាន ចាត់វិធានការឱ្យឈប់មានការចាក់សំរាម នៅ​ទីលាន​ទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូល​តំបន់​អូរ​ធម្មជាតិ

2026/07/07 01:24:01 pm        151

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណី​បង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។

ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុក​ដាក់​សំរាម​១​កន្លែង​នៅ​ក្នុង​មូល​ដ្ឋាន​ស្រុកស្ទឹងហាវ ដែលបានរៀបចំឡើង​ពុំ​សម​ស្រប​តាម​លក្ខ​ណៈ​បច្ចេក​ទេស​បរិស្ថាន​ និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូល​ហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​ត្រី​ងាប់​ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរ​ពិសោធន៍​របស់​ក្រសួង​ប​រិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។

មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់​វិធាន​ការ​បញ្ឈប់​ការ​ចាក់​សំណល់ ​គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅ​ចាក់​នៅទី​តាំង​ផ្សេង​វិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុម​ការងារ បានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់​នៅ​ទី​តាំង​ខាង​លើ ​បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និង​ដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕

អត្ថបទដែលទាក់ទង

មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
2026/07/07 02:42:40 pm        1
ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន
2026/07/07 01:35:14 pm        1
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរៀបចំឡើងរយៈពេលពីរថ្ងៃមាន ១១មុខវិជ្ជា បានបិទបញ្ចប់នៅថ្ងៃនេះ
2026/07/07 01:25:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Rosatom៖ វិស័យនុយក្លេអ៊ែររបស់រុស្ស៊ីកំពុងជួបផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយ ក្រែន

2026/07/07 02:51:50 pm
​ហេតុការណ៍បាញ់ប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក បានឆក់យកជីវិតមនុស្ស ១០០នាក់
2026/07/07 02:49:19 pm
​ក្រុមហ៊ុនរដ្ឋ៖ ការបាក់ស្រុតអណ្តូងរ៉ែមាសនៅប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់
2026/07/07 02:46:11 pm
​មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
2026/07/07 02:42:40 pm
​កាណាដាជ្រើសរើសក្រុមហ៊ុន ThyssenKrupp របស់អាល្លឺម៉ង់ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង
2026/07/07 02:40:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am