ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន

2026/07/07 08:35:14 pm        299

ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ដោយវិស័យនេះ កំពុងដើរយ៉ាងសំខាន់ តាមរយៈការ​បង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ​ លើការងារអាជីវកម្មរ៉ែខ្សាច់ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ថា ជុំវិញការផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្មរ៉ែមាស គិតត្រឹមឆមាសទី២ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណចំនួន ១៥ គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧ គម្រោង បានកំពុងធ្វើ ប្រតិបត្តិការអាជីវកម្ម និង ៨ គម្រោងផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។

ទាក់ទិនការផលិតមាសវិញ, នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនទាំង៧ផលិតមាសបានប្រមាណ ៣,៦ តោន និងប្រមូលសួយសារពី រ៉ែមាស បានចំនួនសរុប ១២,៦ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ ដោយមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀត។ ទាក់ទិនការធ្វើអាជីវកម្មរ៉ែមាសនេះ បើចាប់គិតពីឆ្នាំ២០២០ មកដល់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំង៧ ផលិតមាសបានប្រមាណចំនួន ២០ តោន ពោលគឺ វិស័យរ៉ែបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស និងបានលើកកម្ពស់ខឿន សេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។

ចំណែកអត្ថប្រយោជន៍ពីគម្រោងអាជីវកម្មរ៉ែមាសនេះ, ក្រៅពីចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ជូនក្រុមហ៊ុន ក៏ជាផ្នែកមួយនៃការបង្កើតបន្ថែមនូវព័ត៌មានវិទ្យាសាស្ត្រភូគព្ភសាស្ត្ររបស់ប្រទេសកម្ពុជា និងការនាំយកបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងវិស័យរ៉ែ សម្រាប់បម្រើឲ្យការកសាងសមត្ថភាពក្នុងស្រុករបស់ប្រជាជនកម្ពុជាផងដែរ។ អត្ថប្រយោជន៍ និងផលវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងសង្គម កើតចេញពីការអនុវត្តគម្រោងនេះរួមមាន៖ ការផ្ដល់ឱកាសការងារ និងប្រាក់ចំណូល, កាត់បន្ថយចំណាក ស្រុកទៅក្រៅប្រទេស, បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ, ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និង សេដ្ឋកិច្ចជាតិ, ការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក, ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន និងការកំណត់ ទិន្នន័យ និងសក្តានុពលធនធានរ៉ែ និងធនធានធម្មជាតិផ្សេងទៀត នៅក្នុងតំបន់គម្រោង៕អត្ថបទ៖ សុន រ៉ាឌី



 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm