មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍

2026/07/07 02:42:40 pm        151

មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមភូមិ សង្កាត់ ខណ្ឌ សាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកំចាត់ជម្រកមូសខ្លា។

ដោយសារការឈានចូលដល់រដូវវស្សា ចំនួនមូសខ្លា បានកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានការផ្ទុះជំងឺគ្រុនឈាម នៅតាមបណ្តាខេត្តមួយចំនួន។

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ​ តាមរយៈBTV ព័ត៌មាន កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ថា គ្រប់មណ្ឌលសុខភាពទាំង៤៦ និងមនី្ទរពេទ្យបង្អែកទាំង៩ បានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច និងមន្រី្តជំនាញបានចុះអប់រំតាមសហគមន៍ បានចំនួន១៥លើក ដាក់ថ្នាំអាបេត ១១៣ភូមិ ស្មើ២៧សង្កាត់ អស់អាបេតចំនួន២១៦០គីឡូក្រាម និងចែកខិតបណ្ណសារអប់រំសុខភាព គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម! ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ មូសខ្លា ពងដាក់ក្នុងទឹកថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ទឹកដក់ក្នុងសំបកកង់ឡាន ម៉ូតូដែលទុកហាលភ្លៀង។

ឯកឧត្តមបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ស្ថានភាពនៃករណីជំងឺគ្រុនឈាមក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន២៤២៧នាក់ ក្នុងនោះស្រី១១៨៧នាក់ ប្រុស១២៤០នាក់។ ចំណែកវិធានការណ៍​ចំពោះ​មុខ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដើម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត (យុទ្ធនាការដាក់ថ្នាំអាបែត គឺជាវិធានការគន្លឹះដំបូងគេបង្អស់ដែល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តយ៉ាងសស្រាកសស្រាំនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ដើម្បីកម្ចាត់ដង្កូវទឹកមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ដែលកំពុងផ្ទុះឡើងខ្លាំងក្នុងរដូវវស្សា)​ ក្នុងពាងតាម​ផ្ទះ​ និង​បាញ់​ថ្នាំ​ កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

មនី្ទរសុខាភិបាលភ្នំពេញ កំពុងអនុវត្តយុទ្ធនាការទប់ស្កាត់ បង្ការជំងឺគ្រុនឈាម តាមសហគមន៍
2026/07/07 02:42:40 pm        1
ត្រឹមឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផលិតមាសបានចំនួន ២០តោន
2026/07/07 01:35:14 pm        1
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរៀបចំឡើងរយៈពេលពីរថ្ងៃមាន ១១មុខវិជ្ជា បានបិទបញ្ចប់នៅថ្ងៃនេះ
2026/07/07 01:25:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គុយបា អំពាវនាវឲ្យមានការជជែកដេញដោលនៅUN ជុំវិញការបិទផ្លូវរបស់សហរដ្ឋអាមេរិក

2026/07/07 03:43:24 pm
​កងកម្លាំងអ៊ីស្រាអែល ចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីនពីរនាក់នៅក្នុងតំបន់កាន់កាប់ West Bank
2026/07/07 03:40:07 pm
​អាជ្ញាធរស្រីលង្កា៖ ភាពវឹកវរនៅក្នុងពន្ធនាគារ Negombo ស្ថិតនៅក្រោមការគ្រប់គ្រង
2026/07/07 03:33:42 pm
​ការរំលាយស្ថាប័នគ្រប់គ្រងរបស់ក្រុមហាម៉ាស បង្ហាញពីជំហានដ៏សំខាន់សម្រាប់តំបន់ហ្កាហ្សា
2026/07/07 03:31:47 pm
​ក្រុមហាម៉ាស ជំរុញឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើអ៊ីស្រាអែលលើការចូលរបស់គណៈកម្មាធិការតំបន់ហ្កាហ្សា
2026/07/07 03:27:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am