នាយកប្រតិបត្តិក្រុមហ៊ុន Rosatom លោក Alexey Likhachev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន Vesti នៅខាងក្រៅវេទិកា Innoprom 2026 ថា ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីទាំងមូល កំពុងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។

លោក Likhachev បាននិយាយថា៖«វិស័យនុយក្លេអ៊ែរទាំងមូលរបស់សហព័ន្ធរុស្ស៊ីបច្ចុប្បន្ន កំពុងជួបប្រទះផលវិបាកនៃការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ សកម្មភាពយានដ្រូនត្រូវបានកត់ត្រាទុកកាលពីយប់ចន្ទ នៅក្នុងតំបន់រោងចក្រ Leningrad និងនៅក្នុងតំបន់រោងចក្រ Smolensk។ ការវាយប្រហារមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់រោងចក្រ Kursk ដោយយានដ្រូនប្រឆាំងនឹងប៉មបន្ថយ កម្តៅនៃរ៉េអាក់ទ័រទី២ដែលកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរKursk»។
លោកនាយកប្រតិបត្តិ បានបន្ថែមថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye កំពុងស្ថិតក្នុងស្ថានភាព ហានិភ័យគួរឲ្យព្រួយបារម្ភបំផុត៕
