យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនមនុស្សពីរនាក់ក្នុងអំឡុងពេលឆ្មក់បង្ក្រាបនៅទីក្រុង Salfit ក្នុងតំបន់កាន់កាប់ West Bank ។
ដោយដកស្រង់ប្រភពព័ត៌មានក្នុងស្រុក ទីភ្នាក់ងារព័ត៌មាននិយាយថា កងទ័ពបានចាប់ខ្លួនលោក Mahmoud Al-Bar ប្រធានសហជីពកម្មករនៅក្នុងខេត្ត Salfit និងលោក Islam Hassan Wael Yassin ជាអ្នកស្រុក បន្ទាប់ពីការឆ្មក់បង្ក្រាប និងឆែកឆេរលំនៅឋានរបស់ពួកគេ។
កងកម្លាំងអ៊ីស្រាអែលក៏បានសម្រុកទៅទីក្រុង Nablus នៅពេលព្រឹកព្រលឹម និងឆ្មក់ចូលលំនៅឋានជាច្រើនខ្នងនៅក្នុងតំបន់ផ្សេងៗគ្នារបស់ទីក្រុង។ ពួកគេក៏បានឆ្មក់ចូលទីក្រុង Doha ភាគខាងលិចទីក្រុង Bethlehem និងបានឆ្មក់ចូលលំនៅឋានរបស់ពលរដ្ឋប៉ាឡេស្ទីនមួយចំនួន។

