កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល

2026/07/07 11:14:54 pm        307

ហ្សឺណែវ៖ នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និង​តំណាងមក​ពី ​១៧០ប្រទេស និង​​អង្គការ​អន្តរជាតិនានា​ ប្រមាណ​៤០០០នាក់ បាន​ជួបជុំគ្នា​ក្នុង “ពិធីសម្ពោធ​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត”។ តបតាមការ​អញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ឯកឧត្ដម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​អញ្ជើញ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​កិច្ចពិភាក្សា​ដ៏មានសារៈសំខាន់នេះ ដែល​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ឯកឧត្ដម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​តំណាង​ប្រទេស​អែលសាលវ៉ាដ័រ​និង​អេស្តូនីជា​សហប្រធាន។

បញ្ញាសិប្បនិម្មិត​មាន​សក្ដានុពល​ធំធេង​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវ​ហានិភ័យ​ជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រ​​ឯករាជ្យ​អន្តរជាតិលើ​បញ្ញាសិប្បនិម្មិត ដែល​មាន​សមាជិក​ ​៤០រូប ជា​អ្នក​ជំនាញ​មកពីជុំវិញពិភពលោក បាន​រាយការណ៍​ជូនតំណាង​រដ្ឋសមាជិក ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​អំពី​បញ្ញាសិប្បនិម្មិត ដោយ​​បង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុង​អភិវឌ្ឍលឿន​ជាង​សមត្ថភាព​គ្រប់គ្រង​ ហើយ​សមត្ថភាព​នេះប្រមូលផ្ដុំ​ក្នុង​ប្រទេស​មួយចំនួនតូច ខណៈផលប៉ះពាល់​អាច​ជះឥទ្ធិពល​ដល់​គ្រប់​ប្រទេស​ជុំវិញពិភពលោក។ គណៈវិទ្យាសាស្ត្រ​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋសមាជិក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​នយោបាយឱ្យ​បាន​រួសរាន់ ដើម្បីធានា​ថា​បញ្ញាសិប្បនិម្មិត​បម្រើ​ប្រយោជន៍​របស់​មនុស្សជាតិ​។

ក្នុងនាមតំណាង​កម្ពុជា ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង​ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម៖

(១) អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ ត្រូវផ្ដោតលើ​ការ​​គាំទ្រសក្ដានុពលវិជ្ជមាន​ ដើម្បីជំរុញ​​នវានុវត្តន៍ ពង្រីក​លទ្ធភាព​ប្រើប្រាស់ និងកសាងទំនុកចិត្ត។

(២) ដើម្បី​កសាង​ទំនុកចិត្ត អភិបាលកិច្ច​ត្រូវ​ឆ្លើយតប​នឹង​ហានិភ័យ​ ឆ្លើយតបទាន់សភាពការណ៍ និង​សំឡឹង​មើលទៅមុខ ដោយត្រូវ​ទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។

(៣) ស្របតាម​និន្នាការ​អាស៊ាន កម្ពុជា​នឹង​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ដោយឈរ​លើគោលការណ៍ និង​ចាត់ទុក​វិស័យឯកជន គ្រឹះស្ថាន​អប់រំស្រាវជ្រាវ សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ដៃគូដ៏សំខាន់។

(៤) សហគមន៍អន្តរជាតិ​ត្រូវសហការលើ​ការ​កសាងសមត្ថភាព​ជូន​និយ័តករ ចែករំលែកព័ត៌មាន អំពី​ការ​វិវឌ្ឍថ្មីៗ និងចែករំលែក​បទពិសោធ​និយ័តកម្ម​និង​ការ​តាមដាន​ឧប្បត្តិហេតុ​បញ្ញាសិប្បនិម្មិត។

(៥) កម្ពុជា​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហការ​យ៉ាង​ពិតប្រាកដ​ជា​មួយ​បណ្ដា​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm