រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ សម្ព័ន្ធ​មិត្ត​ណាតូ នឹង​សន្យា​ផ្ដល់ ១៦០ពាន់លានដុល្លារ ដល់​អ៊ុយក្រែន​

2026/07/08 01:06:51 am        51

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានឱ្យដឹង​​ថា សម្ព័ន្ធមិត្តអង្គការ​ណាតូ (NATO) កំពុងត្រៀមផ្តល់ជំនួយ ១៤០ពាន់លានអឺរ៉ូ (១៦០ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយពិពណ៌នាអំពីការប្តេជ្ញាចិត្តដែលបានគ្រោងទុកនេះ​ថា ជាការបញ្ជូន​​សញ្ញាមួយទៅកាន់ទីក្រុងមូស្គូថា ការ​គាំទ្រ ចំពោះ​ទីក្រុងគីវ ឥតមាន​ភាព​ប្រែប្រួល​ឡើយ។

មុនកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុង Ankara ប្រទេសទួរគី លោក Johann Wadephul បានប្រាប់វិទ្យុ Deutschlandfunkថា៖ «យើងអាចផ្តល់ជំនួយចំនួន ១៤០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និងឆ្នាំក្រោយ ដោយយកតែពីការចូលរួមវិភាគទានរបស់តំបន់​អឺរ៉ុប និងប្រទេស​កាណាដា។ នេះនឹងជាសញ្ញាដ៏រឹងមាំមួយនៃការគាំទ្រដល់អ៊ុយក្រែន»។

លោក Wadephul បានបន្ត​ថា ការវិវត្ត​ថ្មីៗ នៅសមរភូមិ បានបង្ហាញថា សង្គ្រាមបានចូលដល់ដំណាក់កាលមួយដែលអ៊ុយក្រែនអាចវាយប្រហាររុស្ស៊ីកាន់តែខ្លាំង ដោយបន្ថែមថា នេះបានបង្ហាញថា ការគាំទ្ររបស់លោកខាងលិច កំពុងមានឥទ្ធិពល។ លោកបានបន្ថែម​ថា ការដាក់​សម្ពាធត្រូវតែកើនឡើងបន្ថែមទៀត លើរុស្ស៊ី ដើម្បីជំរុញឱ្យប្រទេសនេះ​ត្រឡប់ទៅកាន់​តុចរចាវិញ។

ជាមួយ​គ្នានេះ ដោយសំដៅទៅលើការពិភាក្សារ រវាងមេដឹកនាំអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស នៅទីក្រុងឡុងដ្រ៍ កាលពីខែមុន លោក Wadephul បានសង្កត់ធ្ងន់​ថា៖ «អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចា ដូចដែលអធិការបតីអាល្លឺម៉ង់ លោក (Friedrich) Merz បានបញ្ជាក់យ៉ាងច្បាស់ នៅទីក្រុងឡុងដ្រ៍ រួមជាមួយលោក Emmanuel Macron និងលោក Keir Starmer»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm