សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូអំពីការបង្កើតការផលិតរួមគ្នានូវមីស៊ីល AMRAAM និងកន្លែងថែទាំសម្រាប់មីស៊ីល Patriot នៅអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់រ៉យទ័រដែលបាន ដកស្រង់ប្រភពមួយ។
អ្នកចូលរួមដ៏មានសក្តានុពលនៅក្នុងគម្រោងនេះគឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងប៉ូឡូញ មានគម្រោងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃចេតនានៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងអង់ការ៉ា។
ទីភ្នាក់ងារសារព័ត៌មាននេះ បានចង្អុលបង្ហាញថា ប្រសិនបើត្រូវបានអនុវត្ត ផែនការនេះអាចបង្កើនសមត្ថភាពនៅរោងចក្រ Raytheon និង Lockheed Martin នៅសហរដ្ឋអាមេរិក និងអនុញ្ញាតឲ្យក្រុមហ៊ុនការពារជាតិយក្សបង្កើនការផលិតនៅក្នុងស្រុក។
រ៉យទ័របានកត់សម្គាល់ថា ទាំងមីស៊ីល PAC-3 សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីល AMRAAM សុទ្ធតែមានតម្រូវការខ្ពស់ ក្នុងចំណោមយោធាអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះប្រទេសនៅអឺរ៉ុប ជុំវិញការរពឹងផ្អែកលើសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក ខណៈពេលដែលខកខានមិនបានចំណាយគ្រប់គ្រាន់លើការការពារជាតិរបស់ពួកគេ។ លោកក៏បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបទិញអាវុធរបស់សហរដ្ឋអាមេរិកបន្ថែមទៀត និងពង្រីកកិច្ចខិតខំប្រឹងប្រែងផលិតរួមគ្នា៕

