អាជ្ញាធរ​ជាន់ខ្ពស់៖ ការ​ត្រៀម​របស់​តៃវ៉ាន់ ដើម្បីប្រឈមនឹង​ការវាយក្រសោប​របស់ចិន មិនមែនជា​ការបង្ក​ហេតុ​ទេ

2026/07/08 01:27:07 am        75

អាជ្ញាធរ​សន្តិសុខជាន់ខ្ពស់មួយ​រូប​របស់​កោះតៃវ៉ាន់ បាននិយាយនៅ​ថ្ងៃអង្គារ (ទី​៧ ខែកក្កដា ឆ្នាំ២០២៦)​នេះ​ថា ការរៀបចំ​ត្រៀម​របស់តៃវ៉ាន់ ដើម្បីដោះស្រាយជាមួយនឹងការវាយក្រសោប​ដែលអាចកើតមានរបស់ចិន មិនមែនជាការបង្ក​ហេតុ​ឡើយ​ ហើយប្រជាជននៃ​កោះនេះ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះការគំរាមកំហែងនេះ ហើយត្រៀមខ្លួនឥឡូវនេះ។

ប្រទេសចិនចាត់ទុកតៃវ៉ាន់ដែលជា​កោះស្វ័យ​គ្រប់គ្រងដោយលទ្ធិ​ប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលឡើយ ក្នុង​ការប្រើប្រាស់កម្លាំង ដើម្បីនាំយក​កោះ​នេះ​ឱ្យ​មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដោយបាន​បញ្ជូន​កង​កម្លាំង​យោធារបស់ខ្លួនទៅ​កាន់​ទាំង​ផ្លូវ​អាកាស​ និងផ្លូវ​ទឹក ជុំវិញកោះនេះជារៀងរាល់ថ្ងៃ។

រដ្ឋបាលកោះ​តៃវ៉ាន់ ដែលបដិសេធការអះអាង​សិទ្ធិ​អធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បានបង្កើនការចំណាយយោធា និងធ្វើសមយុទ្ធការពារជនស៊ីវិលជាប្រចាំ ក្រោមអ្វីដែលមេដឹកនាំ​ លោក Lai Ching-te ហៅថា ជាកិច្ចខិតខំប្រឹងប្រែងភាពធន់របស់សង្គមទាំងមូល។

អំឡុងពេល​និយាយ​នៅឯ​វេទិកាមួយ ក្នុង​ទីក្រុងតៃប៉ិ លោក Lin Fei-fan លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខដែន​កោះ​តៃវ៉ាន់ ដែលត្រួតពិនិត្យកម្មវិធីភាពធន់ បាននិយាយថា ការចំណាយលើការការពារដ៏ច្រើនរបស់ចិន និងសម្ពាធយោធាដែលកំពុងបន្តរបស់ប្រទេស​នេះ នៅក្នុងតំបន់ គឺជាការគំរាមកំហែង។

លោកបានលើក​ឡើង​ថា៖ «មនុស្សច្រើនតែពណ៌នាអំពីការរៀបចំត្រៀម​របស់កោះតៃវ៉ាន់ថា ជាការបង្កហេតុ ចំពោះភាគីម្ខាងទៀត។ ខ្ញុំចង់ឆ្លៀតឱកាសនេះប្រាប់អ្នកគ្រប់​គ្នាថា ការរៀបចំត្រៀម​ទាំងអស់របស់ចិន មានគោលដៅច្បាស់លាស់មួយ គឺការ​ក្រសោប​ខាងយោធា និងការពង្រីកឥទ្ធិពល​ពីខាងក្រៅ»។

ការិយាល័យទទួល​បន្ទុក​កិច្ចការកោះ​តៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រទេស​ចិនតែងតែបន្ទោសលោក Lai ថា បាន​ធ្វើឱ្យ​មាន​ភាពតានតឹង ហើយចាត់​ទុក​រូប​លោក​ថា ជា «អ្នកបំបែកខ្លួន»។ ទីក្រុង​ប៉េកាំង​បញ្ជាក់ថា សកម្មភាពយោធារបស់ខ្លួន គឺដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm