អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តឆន្ទៈ និងការប្តេជ្ញារួមគ្នា ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា

2026/07/08 02:19:09 am        122

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើរបៀបវារៈ៖ «ការកំណត់សកម្មភាពគន្លឹះ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦»

អង្គប្រជុំបានធ្វើការអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រះរាជាណាចក្រ កម្ពុជា ដែលសម្រេច បាន គោលដៅ សកលមេរោគអេដស៍ ៩៥–៩៥–៩៥ ក្លាយជា ប្រទេស ដំបូង គេនៅតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក ដែលសម្រេចបាន សមិទ្ធផលជា ប្រវត្តិសាស្ត្រនេះ។ ការសម្រេចបាននូវសូចនាករ ៩៥-៩៥-៩៥ លើការងារអេដស៍មុនកាលកំណត់ឆ្នាំ២០៣០ នេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងបន្ថែមទៀតសម្រាប់វិស័យសុខាភិបាលសាធារណៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការដែលកម្ពុជាអាចសម្រេចបាននូវ សូចនាករ ៩៥-៩៥-៩៥ ដ៏តឹងរ៉ឹងនេះ មុនកាលកំណត់ឆ្នាំ២០៣០ របស់អង្គការ UNAIDS គឺជាភស្តុតាងស្តែងចេញពីប្រសិទ្ធភាពខ្ពស់នៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ មោះមុត និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ បានបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០ ដោយតាមរយៈកិច្ចប្រឹងប្រែងរួមជាងពេលបីទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ឡើងវិញ ប្រទេសកម្ពុជាបានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចាប់តាំងពីការរកឃើញករណីរាតត្បាតដំបូងក្នុងឆ្នាំ១៩៩១។ ជាក់ស្តែង នៅក្នុងឆ្នាំ២០០២ ជនរងគ្រោះដែលផ្ទុកមេរោគអេដស៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥៧.៥០០នាក់ ក្នុងនោះមានករណីឆ្លងថ្មីប្រមាណ ១៩.០០០នាក់ និងករណីស្លាប់មានរហូតដល់ប្រមាណ ១៨.០០០នាក់ និងអត្រា ប្រេវ៉ាឡង់នៃជំងឺនេះមានប្រមាណ ២,៦% (នៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ ឡើងខ្ពស់ដល់ ៣% ដែលជាអត្រាប្រេវ៉ាឡង់ខ្ពស់បំផុត)។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមរតកនយោបាយដ៏ថ្លៃថ្លានិងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានទទួលស្គាល់ជាសកលថាជាប្រទេសគំរូ និងជោគជ័យ ឈានមុខគេមួយក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ ជាសមិទ្ធផល បើគិតត្រឹមឆ្នាំ២០២៣ ចំនួនអ្នកផ្ទុកមេរោគអេដស៍បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៦.០០០នាក់ ករណីឆ្លងថ្មីមានប្រមាណ ១,២០០នាក់ និងករណីស្លាប់បានថយចុះមកត្រឹមប្រមាណ ១.១០០នាក់ ខណៈដែលអត្រាប្រេវ៉ាឡង់នៃជំងឺនេះ បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមប្រមាណ០,%។ ជាមួយគ្នានេះដែរ កម្ពុជា សម្រេចបាននូវសូចនាករ ៨៩-៩៨-៩៨នៃគោលដៅ ៩៥-៩៥-៩៥ របស់កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីអេដស៍(UNAIDS)។

ដើម្បីបន្តនិរន្តរភាពនៃសមិទ្ធផលនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨»ដោយកំណត់កម្មវត្ថុយុទ្ធសាស្ត្រចំនួនបីរួមមាន៖ ១) កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់/ថ្ងៃ (ឬក្នុងរង្វង់ជាង ២០០នាក់/ឆ្នាំ) ២) កាត់បន្ថយការស្លាប់ដោយសារជំងឺអេដស៍ឱ្យតិចជាង ២០០នាក់/ឆ្នាំ និង ៣) លុបបំបាត់ការរើសអើង និងការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍។ ក្នុងន័យនេះ កម្មវិធីបង្ការ និងថែទាំព្យាបាល នៅតែជាអាទិភាពចម្បងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ជាលទ្ធផលដ៏ត្រចះត្រចង់ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចជោគជ័យយ៉ាងធំធេងលើគោលដៅសកល ៩៥-៩៥-៩៥ (ពោលគឺ៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន, ៩៥% នៃអ្នកដឹងពីស្ថានភាពបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកទទួលបានការព្យាបាលមានបន្ទុកមេរោគធ្លាក់ចុះដល់កម្រិតទាបបំផុត) អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៥.៩៨៧នាក់ ករណីឆ្លងថ្មីមានប្រមាណ ៩៥៨នាក់ និងករណីស្លាប់មានប្រមាណ ៩៧៤នាក់ ខណៈអត្រាប្រេវ៉ាឡង់រក្សាបានក្នុងកម្រិតទាបប្រមាណ ០.៥%៕

អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm