ក្រុមវិហារកាតូ​លិក​ហ្វីលីពីន បន្តការតវ៉ា ដែល​រំខានដល់ចរាចរណ៍ទីក្រុងម៉ានីល

2026/07/08 03:08:10 am        9


នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ក្រុមសាសនាដ៏មានឥទ្ធិពលមួយ ​បានបន្តការតវ៉ារបស់ខ្លួន ដែល​ជា​ថ្ងៃទី២ ដើម្បីគាំទ្រសមាជិកព្រឹទ្ធសភាមួយ​រូប​ដែលមានសម្ព័ន្ធភាពជាមួយអនុប្រធានាធិបតី លោកស្រី​ Sara Duterte ដោយបានរំខាន​ជាថ្មី​ដល់​ចរាចរណ៍ នៅលើផ្លូវហាយវេដ៏​សំខាន់របស់ទីក្រុងម៉ានីល​។

មនុស្សដែលភាគច្រើនស្លៀកពាក់អាវពណ៌សប្រហែល ៣.០០០នាក់ ដោយ​ធ្លាក់ចុះពីចំនួនជាង ១៤.០០០នាក់ កាលពី​ថ្ងៃទី៦ ខែកក្កដា កំពុងប្រមូលផ្តុំគ្នានៅវិមានអំណាចប្រជាជន (People Power Monumen) តាមបណ្តោយផ្លូវធំរបស់រដ្ឋធានី។ នគរបាល​ប្រឆាំងកុបកម្មរាប់រយនាក់ កំពុងមាន​វត្តមាន​ ដើម្បីធានាឱ្យមាន​សណ្តាប់ធ្នាប់សាធារណៈ​។ រថយន្ត​ក្រុងមួយចំនួននៅតែបិទផ្លូវមួយភ្ជាប់ទៅផ្លូវហាយវេដ៏​សំខាន់ ដែលគន្លងផ្លូវនៅតែមាន​សភាព​ចង្អៀត ដោយ​ធ្វើ​ឱ្យមាន​ការកកស្ទះចរាចរណ៍យ៉ាង​ខ្លាំង​នៅថ្ងៃទី៦ ខែកក្កដា។

ការជួបជុំគ្នានេះ ដែលភាគច្រើនគាំទ្រសមាជិកព្រឹទ្ធសភា លោក​ Rodante Marcoleta ដែលអាចប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌពី​បទ​លួច​ នៅសប្តាហ៍នេះ ពាក់​ព័ន្ធ​នឹង​ប្រាក់​បរិច្ចាគការ​ធ្វើ​យុទ្ធនាការ បានកើតឡើងប៉ុន្មានថ្ងៃ មុនពេលមាន​ការ​ចាប់ផ្តើមដំណើរការកាត់ក្តីចោទប្រកាន់ទម្លាក់​តំណែង​លោកស្រី​ Duterte នៅក្នុងព្រឹទ្ធសភា។ រដ្ឋាភិបាលបានរិះគន់ការតវ៉ានេះ ដោយព្រមានថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច។

ការជួបជុំគ្នានេះ បានបន្ថែមបញ្ហា​ទៅលើភាពចលាចលនយោបាយដែលកំពុងបន្ត នៅក្នុងប្រទេសហ្វីលីពីន ដែលបង្កឡើងដោយជម្លោះដ៏តាន​តឹង ​​រវាងលោក​ប្រធានាធិបតី Ferdinand Marcos Jr. និងសម្ព័ន្ធមិត្តដែលបានក្លាយជាសត្រូវរបស់លោក គឺលោកស្រី​ Duterte។ ភាពតានតឹងនេះ​កំពុងបង្កើនហានិភ័យ សម្រាប់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍មួយ​នេះ​ ដែលក៏កំពុងប្រយុទ្ធផង​ដែរ​នឹងអត្រាអតិផរណាដ៏​ខ្ពស់​មួយ នៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm