ប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី បានយល់ព្រមជំរុញពាណិជ្ជកម្មនិងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិអំឡុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក NarendraModi ទៅកាន់ទីក្រុងហ្សាកាតា ។វិមាន
ប្រធាធិបតីឥណ្ឌូនេស៊ីនិយាយក្រោយជំនួបរបស់មេដឹកនាំទាំង ២ ថាប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើប្រព័ន្ធមីស៊ីលតម្រង់គោលដៅ BrahMos ។ឥណ្ឌា
និងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផងដែរសម្រាប់ការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់លើរ៉ែសំខាន់ និងដែកថែប ក៏ដូចជាកសិកម្ម ។ប្រធានា
ធិបតីឥណ្ឌូនេស៊ីលោក Prabowo និយាយថា ឥណ្ឌា និងឥណ្ឌូនេស៊ី នឹងពន្លឿនជំនួបលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខណៈដែលលោក Modi និយាយថា ប្រទេសទាំង ២ នឹងធ្វើការលើកកម្ពស់សុវត្ថិភាពសមុទ្រ និងសន្តិសុខនៅមហាសមុទ្រឥណ្ឌា ។គួរឲ្យដឹង
ថា លោក Prabowo បានជួបលោក Modi នៅទីក្រងញូវដែលី កាលពីឆ្នាំមុនជាទីដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ។ លោក Modi គ
រោងនឹងចាកចេញពីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធស្អែកនេះដើម្បីបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ ៕