នៅថ្ងៃអង្គារនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅដល់វិមានប្រធានាធិបតីស៊ីរី ស្ថិតក្នុងទីក្រុងដាម៉ាស ដើម្បីជួបសមភាគីស៊ីរីលោក Ahmed al-Sharaa ភ្លាមៗ ក្រោយការផ្ទុះគ្រាប់បែកអង្រួនរដ្ឋធានីមួយនេះ ។
សារព័ត៌មានរដ្ឋស៊ីរី រាយការណ៍ថា គ្រាប់បែក ២គ្រាប់ បានផ្ទុះឡើងនៅជិតសណ្ឋាគារនៅក្នុងទីក្រុងដាម៉ាស ជាទីដែលលោក Macronមាននូវជំនួប ប៉ុន្តែការិយាល័យប្រធានាធិបតីបារាំងនិយាយថា លោកពុំបានឮសំឡេងផ្ទុះគ្រាប់នោះទេ ។
ហេតុការណ៍ផ្ទុះនេះដែរ គូសបញ្ជាក់ពីការងារប្រឈមសន្តិសុខដ៏ធំមួយនៅក្នុងប្រទេសស៊ីរី ជាទីដែលលោក Macron ក្លាយជាប្រមុខរដ្ឋលើកដំបូងរបស់ប្រទេសសហភាពអឺរ៉ុប បំពេញទស្សនកិច្ចទៅកាន់ទីនោះ ចាប់តាំងពីក្រុមឧទ្ទាមដឹកនាំដោយលោក Sharaa ទម្លាក់អំណាចរបស់លោក Bashar al-Assad កាលពីឆ្នាំ ២០២៤ ។
ការផ្ទុះគ្រាប់បែកនេះដែរ បានវាយប្រហារតំបន់ដ៏មមាញឹកមួយ ស្ថិតនៅចន្លោះក្រសួងទេសចរណ៍ស៊ីរី និងសារមន្ទីរជាតិ ជាទីដែលលោក Macron ជួបក្រុមសង្គមស៊ីវិល ។
សារព័ត៌មានរដ្ឋស៊ីរីរាយការណ៍ថា មនុស្ស ១៨នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនោះ រួមទាំងមន្រ្តីនគរបាល ៤នាក់ផងដែរ ៕