UN បង្កើនជំនួយ ក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា សម្លាប់មនុស្សជាង ៣.៥០០នាក់

2026/07/08 03:10:56 am        47

អង្គការសហប្រជាជាតិ(UN)និយាយថា ពួកគេកំពុងបន្តបង្កើនប្រតិបត្តិការជំនួយ ដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា នៅទីក្រុង Caracas ។

អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រុមស្វែងរក និងក្រុមជួយសង្រ្គោះមួយចំនួន នៅបន្តដាក់ពង្រាយនៅតាមតំបន់រងផលប៉ះពាល់ ខណៈក្រុមជំនាញវិស្វកម្ម និងក្រុមវេជ្ជសាស្រ្ត បន្តធ្វើដំណើរទៅដល់ ។

លោកបន្តថា ការវាយតម្លៃពីតម្រូវការគ្រប់ជ្រុងជ្រោយ ដែលនឹងបង្កើតមូលដ្ឋានគ្រឹះនៃផែនការឆ្លើយតប ជិតបានបញ្ចប់ បើទោះបីជារូបលោកពុំបាននិយាយពីពេលវេលាត្រូវបញ្ចេញឲ្យដឹងក៏ដោយ ។

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ២លើកជាប់ៗគ្នានៅប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៣.៥៣៥ នាក់ ខណៈមនុស្សជិត ១៨.០០០នាក់នៅតែគ្មានផ្ទះសម្បែង រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីគ្រោះមហន្តរាយនេះ បានវាយប្រហាររដ្ឋធានី និងតំបន់ឆ្នេរសមុទ្រក្បែរនោះ ។

លោក Jorge Rodriguez សមាជិកសភាមួយរូបរបស់វេណេស៊ុយអេឡានិយាយថា ចំនួនផ្លូវការចុងក្រោយបានបង្ហាញថា មនុស្ស ១៦.៧៤០នាក់ បានរងរបួស និង១៧.៨៥៤នាក់ បានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ និង ៧,៥ រ៉ិចទ័រ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែមិថុនា ។

តួលេខថ្មីទាំងនេះបានគូសបញ្ជាក់ពីទំហំនៃគ្រោះមហន្តរាយនៅក្នុង និងជុំវិញរដ្ឋធានី Caracas និង ទីក្រុងតំបន់ឆ្នេរ La Guaira ខណៈការរិះគន់កើនឡើងលើការឆ្លើយតបរបស់រដ្ឋាភិបាលលោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm