ស៊ីរី និងបារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយ អំឡុងទស្សនកិច្ចរបស់លោក Macron

2026/07/08 03:12:45 am        49


ប្រទេស​ស៊ីរី និងបារាំង បានចុះហត្ថលេខាលើកញ្ចប់កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាយ៉ាងទូលំទូលាយ នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឈ្នាំ​២០២៦) នេះ​ ដែលគ្របដណ្តប់លើការដឹកជញ្ជូន អាកាសចរណ៍ សុខភាព ពាណិជ្ជកម្ម ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងអំឡុងពេលនៃ​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក​ Emmanuel Macron នៅ​ទីក្រុងដាម៉ាស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Syrian Arab News Agency (SANA) របស់​ស៊ីរី បាន​ឱ្យដឹង​ថា កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខានៅវិមានប្រធានាធិបតី ដោយមានវត្តមានរបស់ប្រធានាធិបតីស៊ីរី លោក​ Ahmad al-Sharaa និងលោក Macron។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានចុះហត្ថលេខាលើសេចក្តីប្រកាសក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ​​ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី នៅទូទាំងវិស័យជាច្រើន។

ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ មានភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការដឹកជញ្ជូនតាមសមុទ្រ ការដឹកជញ្ជូនតាមផ្លូវអាកាស និងភស្តុភារកម្ម រវាងអាជ្ញាធរទូទៅ សម្រាប់កំពង់ផែ និងគយដីគោក និងសមុទ្ររបស់ស៊ីរី ដែលតំណាងដោយប្រធាន លោក Qutaiba Badawi និងក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារកម្មរបស់បារាំង CMA CGM ដែលតំណាងដោយនាយកប្រតិបត្តិ លោក Rodolphe Saade។

ជាមួយ​គ្នា​នេះ ស៊ីរី និងបារាំងក៏បានចុះហត្ថលេខាផង​ដែរ លើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងអ្នកជំនាញបារាំង អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថែទាំសុខភាព និងពិធីសារ ស្តីពីដំណោះស្រាយប្រព្រឹត្តកម្ម​ទឹក និងថាមពល នៅក្នុងខេត្ត Homs ភាគកណ្តាល។

កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលមាន​ដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ទីក្រុងដាម៉ាស ដែ​ល​ជា​ការ​ធ្វើ​ដំណើរបែប​នេះ​លើក​ដំបូង​ដោយ​ប្រធានាធិបតីបារាំង ក្នុងរយៈពេល ១៨ឆ្នាំ ខណៈដែលទីក្រុងប៉ារីស និងដាម៉ាស កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។ លោក Macron បាន​ទៅ​ដល់​ទីក្រុងដាម៉ាសកាល​ល្ងាចថ្ងៃចន្ទ ដោយក្លាយជាមេដឹកនាំលោកខាងលិចដំបូងគេដែលបានទៅទស្សនកិច្ច​ស៊ីរី ចាប់តាំងពីការដួលរលំនៃរបបលោក Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm