មនុស្សម្នាក់ស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយបំណាក់ដីវាយប្រហារស្រុក Wayanad ស្ថិតក្នុងរដ្ឋភាគខាងត្បូង Kerala របស់ប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ ។ នេះបើយោងតាមការអះអាងរបស់អភិបាលរដ្ឋលោក V. D. Satheesan ។
លោក Satheesan បន្តថា បំណាក់ដីនេះ បានសង្កត់លើការដ្ឋានសាងសង់ផ្លូវក្រោមដី ។ លោក និយាយទៀតថា មាននូវគ្រោះមហន្តរាយកើតឡើងនៅស្រុក Wayanad អំឡុងពេលសាងសង់ផ្លូវក្រោមដី ហើយបច្ចុប្បន្ន មនុស្ស៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មនុស្សម្នាក់ បានស្លាប់ ហើយមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
រូបភាពពីកន្លែងកើតហេតុ ឃើញផ្ទះសម្បែងរងការខូចខាត ខណៈការងារសា្តកំពុងធ្វើឡើង ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤ បំណាក់ដីលើភ្នំនៅស្រុក Wayanad បណ្តាលឲ្យមនុស្សជាង ២៥០នាក់ បាត់បង់អាយុជីវិត ៕