អ្នកកាន់ទុក្ខអ៊ីរ៉ង់នាំគ្នាកាន់បដាគំរាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំឡុងពិធីបុណ្យសម្រាប់អតីតមេដឹកនាំកំពូល Ali Khamenei នៅក្នុងទីក្រុងពិសិដ្ឋ Qom នាថ្ងៃអង្គា
រនេះ ។ ក្តារមឈូសរបស់អតីតមេដឹកនាំកំពូលរូបនេះនិងសមាជិក ៤រូបទៀតរបស់គ្រួសារលោក ត្រូវបានដង្ហែរនៅតាមដងផ្លូវនៅក្នុងទីក្រុង Qomជាទីដែលមនុស្សរាប់ម៉ឺននាក់ កាន់ទង់ជាតិ និងបដា ប្រៀបធៀបលោក Khamenei ទៅនឹងទុក្ករបុគ្គលដែលការស្លាប់របស់ពួកគេ ជាមូលដ្ឋានគ្រឹះនៃន
កាយស៊ីអ៊ីត ។ ហ្វូងមនុស្សទាំងនេះ នាំគ្នាគ្រវីទង់ជាតិនិងបដាពណ៌ក្រហមមានពាក្យសរសេរថា “សម្លាប់លោក Trump”ពេលដែលមនុស្សរាប់ម៉ឺន
នាក់ បានជួបជុំគ្នា ។ ក្រុមអាជ្ញាធរនិយាយថា សាកសពរបស់លោក Khamenei នឹងត្រូវដង្ហែរទៅធ្វើពិធីបុណ្យទី ៤ នៅទីក្រុងស៊ីអ៊ីតចំនួន ២ ស្ថិតក្នុងប្រទេសជិតខាងអ៊ីរ៉ាក់មុនពេលវិលត្រឡប់មកកាន់ប្រទេសអ៊ីរ៉ង់វិញ សម្រាប់ពិធីបញ្ចុះសព នៅទីសក្ការៈបូជាមជ្ឈិមសម័យ
ស្ថិតក្នុងទីក្រុង Mashhad ៕