អ្នកបើកបរនាំគ្នាតម្រង់ជួររង់ចាំយ៉ាងវែងនៅតាមស្ថានីយប្រេងស្ថិតក្នុងទីក្រុង Omsk របស់រុស្ស៊ី នៅថ្ងៃតែមួយដែលអ៊ុយក្រែន វាយប្រហារយានដ្រូនលើរោងចក្រចម្រាញ់ប្រេងក្នុងស្រុក ដែលជារោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី ស្ថិតនៅជិតទីក្រុងក្នុងតំបន់ស៊ីបេរីមួយនេះ ។
យោធាទីក្រុងគីវ និយាយថា យានដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Omsk នៅជ្រៅក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃចន្ទ ដែលវាស្ថិតក្នុងចំណោមការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមមួយនេះ ។ ក្រុមអាជ្ញាធរនៅទីក្រុង Omsk បានបញ្ជាក់ពីការវាយប្រហារខាងលើ ។
ប្រភពព័ត៌មានបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រោងចក្រចម្រាញ់ប្រេងគ្រប់គ្រងដោយក្រុមហ៊ុន Gazpromneft បានផលិតប្រេង ២៣លានតោតកាលពីឆ្នាំមុន ពោលគឺស្មើនឹងការផលិតប្រេងប្រហែល ៤៦បារ៉ែល ក្នុង ១ថ្ងៃ ។
សូមបញ្ជាក់ថា អ៊ុយក្រែន បានបង្កើនយុទ្ធនាការរបស់ខ្លួនជាមួយនឹងការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី នៅពេលដែលប្រទេសមួយនេះ កំពុងជួបកង្វះខាតប្រេងធ្ងន់ធ្ងរ ៕