UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់

2026/07/08 03:37:53 am        55

អង្គការសហប្រជាជាតិ(UN)និយាយថា អាជ្ញាធរសុខភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រាយការណ៍ការណីឆ្លងបានបញ្ជាក់នៃជំងឺអេបូឡាជាង ១.៥៦០នាក់ នៅទូទាំងខេត្ត Ituri, North Kivu និងខេត្ត South Kivu ហើយពួកគេព្រមានថា ស្ថានភាពគ្មានអនាម័យនៅតាមជំរំជម្លៀសខ្លួន បានក្លាយជាហានិភ័យកើនឡើង ។

អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយប្រាប់សន្និសីទសារព័ត៌មានថា ខេត្ត Ituri នៅតែជាចំណុចកណ្តាលនៃការរីករាលដាលឆ្លងជំងឺអេបូឡា ក្នុងនោះករណីឆ្លង ត្រូវបានគេរាយការណ៍នៅតាមជំរំជម្លៀសខ្លួនយ៉ាងហោច ៤កន្លែង ។ លោកថា ស្ថានភាពទឹក ការខ្វះអនាម័យ បានក្លាយជាក្តីបារម្ភខ្លាំង ។

សកម្មភាពឆ្លើយតបនៅតែបន្ត ប៉ុន្តែដៃគូមនុស្សធម៌ និយាយថា កង្វះខាតមូលនិធិ កំពុងកំហិតការងារនៅតាមជំរំជម្លៀសខ្លួនក្នុងខេត្ត Ituri ជាទីដែលមនុស្សជម្លៀសខ្លួនជាង ២៧៣.០០០នាក់ ប្រឈមនឹងតម្រូវការធ្ងន់ធ្ងរ ។

UNនិយាយថា អំពើហិង្សាកើនឡើងនៅខេត្ត South Kivu ចាប់តាំងពីថ្ងៃទី ៤ ខែកក្កដា បានសម្លាប់ជនស៊ីវិលយ៉ាងហោច ៥នាក់ មនុស្សរាប់សិបនាក់រងរបួស និងមនុស្សយ៉ាងហោច ៦ពាន់នាក់ បានជម្លៀសខ្លួន ខណៈធ្វើឲ្យអាក់ខានដល់ផ្លូវផ្គត់ផ្គង់ និងពន្យាពេលការវាយតម្លៃមនុស្សធម៌ ។

ការអំពាវនាវសុំជំនួយមនុស្សធម៌នៅកុងហ្គោទទួលបានត្រឹម ៥៤ភាគរយប៉ុណ្ណោះ ស្មើនឹង ៧៥២លានដុល្លារ ក្នុងចំណោមមូលនិធិត្រូវការ ១,៤ពាន់លានដុល្លារ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm