វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីកំពុងតាមដានកិច្ចប្រជុំកំពូលណាតូយ៉ាងដិតដល់

2026/07/08 04:05:44 pm        75

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ ៧កក្កដា ថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃកិច្ចប្រជុំកំពូលណាតូក្នុងប្រទេសទួរគី ដោយបន្ថែមថា សេចក្តីថ្លែងការណ៍ប្រឈមដាក់គ្នាជាបន្តបន្ទាប់អំពីរុស្ស៊ី បានកើតឡើងមុនព្រឹត្តិការណ៍នេះ។

មេដឹកនាំណាតូកំពុងជួបជុំគ្នានៅទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំនៅថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ស្របពេលមានសម្ពាធពីប្រធានាធិបតីអាមេរិក Donald Trump សម្រាប់អឺរ៉ុបឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងបន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងសម្ព័ន្ធភាពយោធាមួយនេះអស់រយៈពេលជាច្រើនខែលើសង្គ្រាមអ៊ីរ៉ង់ និងដែនដី Greenland របស់ប្រទេសដាណឺម៉ាក ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាព្រឹត្តិការណ៍មួយដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង រួមទាំងសម្រាប់ពួកលោកផងដែរ។ ជាការពិតណាស់ ពួកលោកនឹងតាមដានព័ត៌មាន និងដំណឹងទាំងអស់ ដែលចេញពីទីក្រុងអង់ការ៉ា។

លោកបាននិយាយថា សេចក្តីថ្លែងការណ៍មួយចំនួនធំអំពីរុស្ស៊ីត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូល។ លោកបាននិយាយថា ពួកលោកសោកស្តាយណាស់ ទាំងនេះមិនមែនជាសេចក្តីថ្លែងការណ៍អំពីការចូលរួម និងការសន្ទនាប្រកបដោយស្ថាបនានោះទេ ប៉ុន្តែជាសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈប្រឈមដាក់គ្នា ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ លោក Trump បាននិយាយថា លោកនឹងនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល ហើយថាដំណោះស្រាយចំពោះជម្លោះជាងបួនឆ្នាំគឺ កាន់តែខិតជិតមកដល់ជាងអ្វីដែលមនុស្សដឹង៕

 

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm