អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026

2026/07/08 09:19:40 am        140

អាហ្សង់ទីន បានរួចផុតពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA  World Cup 2026 នេះបន្ទាប់ពីវាយបកយកជ័យជម្នះលើអេហ្ស៊ីបក្នុងការប្រកួតដែលក្រុមមកពីទ្វីបអាហ្វ្រិកស្ទើរតែបង្កើតប្រវត្តិសាស្ត្រថ្មី។

អេហ្ស៊ីប បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ Yasser Ibrahim រកបានគ្រាប់បាល់បើកឆាកក្នុងវគ្គទី១ ខណៈ Mostafa Zico បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី២ ធ្វើឱ្យក្រុមនាំមុខ ២-០។ ជាមួយគ្នានេះ Lionel Messi ក៏បានខកខានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅដើមការប្រកួតផងដែរ។

ត្រឹម ៧៨ នាទីអេហ្ស៊ីបកាន់ការនាំមុខ ២ គ្រាប់ដែលគ្រប់គ្នាគិតថានឹងផ្ទុះការភ្ញាក់ផ្អើលជាមិនខាននៅពេលក្រុមការពារជើងឯកធ្លាក់ក្រោមថ្វីជើងក្រុមអាហ្វ្រិកមួយនេះ។ ផ្ទុយទៅវិញ អ្វីៗក៏អាចកើតមានក្នុងបាល់ទាត់ Cristian Romero រកបានគ្រាប់តាមពីក្រោយនៅនាទីទី ៧៩ ហើយ Lionel Messi ក៏ស៊ុតគ្រាប់តាមស្មើនាទីទី ៨៣។ មិនអស់ទេ Enzo Fernandez គឺជាអ្នកសម្លាប់ចិត្តអ្នកគាំទ្រអេហ្ស៊ីបនៅពេលស៊ុតគ្រាប់ជ័យជំនះនៅនាទីទី ៩០+២ មិនត្រូវការលេងម៉ោងបន្ថែម ១៥ នាទីពីរដង។

អ្នកចាំទីអេហ្ស៊ីប Mostafa Shoubir បានសង្គ្រោះបាល់ជាច្រើនលើកក្នុងការប្រកួត រួមទាំងការទប់បាល់ពិន័យ ១១ ម៉ែត្ររបស់ Messi ផងដែរ។ បន្ទាប់ពីចប់ការប្រកួត Shoubir បានសម្តែងការខកចិត្តចំពោះការដួលរលំរបស់ក្រុមនៅនាទីចុងក្រោយ។

ចំណែកឯខ្សែប្រយុទ្ធ Mostafa Zico បាននិយាយទាំងទឹកភ្នែកថា មានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម និងការគាំទ្រពីអ្នកគាំទ្រ តែចោទសួរអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្ដាល បន្ទាប់ពីគ្រាប់បាល់មួយរបស់អេហ្ស៊ីបត្រូវបានបដិសេធ និងចោទប្រកាន់ថាអាជ្ញាកណ្តាលកាត់សេចក្តីលំអៀងទៅកាន់ក្រុមការពារជើងឯក។

ជ័យជម្នះនេះបានជួយឱ្យ អាហ្សង់ទីន ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលនឹងត្រូវជួបជួបជាមួយស្វ៊ីសចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី៥ ក្នុងការបង្ហាញខ្លួនដំបូងនៅ Tour de France
2026/07/09 10:55:24 am        1
គណៈកម្មការ បង្ហាញក្រុមត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ខណៈមានសមាជិកថ្មី ២ក្រុម
2026/07/09 10:08:21 am        1
Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងនាមប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម​ជិត៣ទសវត្សរ៍ កម្ពុជាប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយថៃ​​ដោយ​សន្ដិវិធី

2026/07/09 12:38:54 pm
​កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងសេដ្ឋកិច្ច ក្នុងជំនួបជម្រាបលារបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
2026/07/09 12:35:14 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និង​ប្រធាន​គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង
2026/07/09 12:28:48 pm
​ព្យុះទីហ្វុង បាវី (Bavi) បោកបក់ទៅកាន់កោះតៃវ៉ាន់ ខណៈចិនត្រៀមទប់ទល់
2026/07/09 12:27:34 pm
​គ្រូផ្អែកលើកិច្ចព្រមព្រៀង ប្រាប់ពីបទពិសោធន៍ប្រឡងស្របពេលដែលមានការជ្រើសរើសគ្រូជាង ៥០០០កន្លែងនៅឆ្នាំនេះ
2026/07/09 12:19:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/08 03:02:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am