កូវ៉ែត បាននិយាយនៅថ្ងៃពុធនេះ ថាខ្លួនកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសដាក់គោលដៅលើអ៊ីរ៉ង់។

យោធាអាមេរិក និយាយថា សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅជាង៨០កន្លែង ក្នុងការវាយប្រហារចុងក្រោយបំផុតលើអ៊ីរ៉ង់។

សេចក្ដីប្រកាសរបស់ប្រទេសកូវ៉ែតតាមរយៈយោធារបស់ខ្លួន បានកើតឡើង បន្ទាប់ពីបារ៉ែន និយាយថា ខ្លួនបានប្រឈមនឹងការមកដល់នៃមីស៊ីលនៅព្រឹកថ្ងៃពុធនេះ និងបានជំរុញសាធារណជនស្ដាប់តាមការណែនាំពីសុវត្ថិភាព និងសន្តិសុខរបស់ក្រុមអាជ្ញាធរ។
យោធាបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា មានការផ្ទុះជាច្រើន ត្រូវបានលឺទូទាំងប្រទស ដោយសារតែការស្ទាក់ចាប់អាវុធបានដោយជោគជ័យ។
យោងតាមសារព័ត៌មាន Tasnim អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៊ីស្លាម អ៊ីរ៉ង់ លោក Hossein Mohbi បាននិយាយថា ប្រព័ន្ធការពារដែនអាកាសកងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន MQ-9 មួយគ្រឿងរបស់អាមេរិក លើខេត្ត Bushehrរបស់អ៊ីរ៉ង់ ។
ប្រទេសបារ៉ែន និងកូវ៉ែត ធ្លាប់ក្លាយជាគោលដៅ ដោយការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំពើហិង្សាដែលបានធ្វើឲ្យរង្គោះរង្គើកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីបញ្ចប់សង្គ្រាម៕