[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅភាគពាយ័ព្យប្រទេសចិន កើនឡើងដល់ជាង២០នាក់

2026/07/08 05:58:08 pm        67

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ ៨ កក្កដា នេះថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅខេត្ត Gansu ភាគពាយ័ព្យប្រទេសចិនបានកើនឡើងដល់ ២១នាក់ក្នុងរយពេលមួយថ្ងៃ បន្ទាប់ពីបំណាក់ដីនេះបានកប់មនុស្សចំនួន ៣៣នាក់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ (Xinhua ) និយាយថា ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនៃបំណាក់ដី ដែលបានកើតឡើងនៅម៉ោងប្រហែល ៦:៥៦នាទីព្រឹកថ្ងៃអង្គារ នៅភូមិ Rencang ក្នុងស្រុក Dangchang ។

ស៊ីនហួ បាននិយាយនៅថ្ងៃពុធនេះ ដោយដកស្រង់សម្តីក្រុមអាជ្ញាធរមូលដ្ឋានថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅទីតាំងបំណាក់ដីក្នុងស្រុក Dangchang បានបញ្ចប់ហើយ។ បំណាក់ដីនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២១នាក់។

ក្រុមអាជ្ញាធរបានបម្រុងថវិកាចំនួន ៣០លានយ័ន ស្មើ ៤,៤លានដុល្លារអាមេរិក ជាមូលនិធិកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនេះ។

បំណាក់ដីកាលពីថ្ងៃអង្គារ ៧កក្កដា បានកើតឡើង ខណៈព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង និងកណ្តាលប្រទេសចិនបានសម្លាប់មនុស្សប្រហែល ១៧នាក់ និងរាប់រយនាក់ទៀតរងរបួស។

ទីភ្នាក់ងារព័ត៌មានរដ្ឋខាងលើរាយការណ៍ថា ព្យុះផ្គររន្ទះបានវាយប្រហារផ្នែកខ្លះនៃតំបន់ភាគខាងកើតនៃខេត្តហ៊ូប៉ីកាលពីយប់ថ្ងៃចន្ទ ដោយប៉ះពាល់ដល់មនុស្ស ១៤.៦០០នាក់។

ទីភ្នាក់ងារនេះបាននិយាយថា មនុស្សជាង ៣៣០ នាក់បានរងរបួស ហើយមនុស្សម្នាក់នៅតែបាត់ខ្លួន ដោយបន្ថែមថា ផ្ទះជាង ២០ ខ្នងបានដួលរលំ និង ៤.៨០០ ខ្នងផ្សេងទៀតបានរងការខូចខាត៕

 

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm