គណៈកម្មការជំនាញនៃរដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចូលជារដ្ឋភាគីអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន

2026/07/08 09:50:24 pm        143

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ មិនមែនជាវេទិកាសម្រាប់ការសួរដេញដោលនោះទេ ប៉ុន្តែជាកិច្ចប្រជុំរួមគ្នា ដើម្បីសិក្សា និងពិនិត្យសេចក្តីព្រាងច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាថា នៅពេលច្បាប់នេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត នឹងទទួលបានប្រសិទ្ធភាពខ្ពស់ និងបម្រើផលប្រយោជន៍ដល់វិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើបទបង្ហាញអំពីគោលបំណង និងអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ ដោយបញ្ជាក់ថា ការរៀបចំច្បាប់នេះមានគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិដែលមានការធានាលើឧបករណ៍អាកាសយានមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ។ ដោយសារឧបករណ៍ទាំងនេះមានលក្ខណៈចល័ត និងមិនស្ថិតនៅទីតាំងថេរ ការអនុវត្តសិទ្ធិ និងការការពារកម្មសិទ្ធិតែងតែអាស្រ័យលើប្រព័ន្ធច្បាប់ផ្សេងៗគ្នា ដែលអាចបង្កឱ្យអ្នកផ្តល់ហិរញ្ញប្បទានមានការស្ទាក់ស្ទើរ និងបង្កើនថ្លៃដើមនៃការផ្តល់ឥណទានសម្រាប់ការទិញ ឬជួលអាកាសយាន។

ឯកឧត្តមបណ្ឌិត បានបន្តថា ការផ្តល់សច្ចាប័នលើអនុសញ្ញា និងពិធីសារពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ព្រះរាជាណាចក្រកម្ពុជា។ វានឹងជួយពង្រឹងប្រព័ន្ធគតិយុត្តិក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល កិច្ចព្រមព្រៀងលក់មានលក្ខខណ្ឌរក្សាសិទ្ធិកម្មសិទ្ធិ និងកិច្ចព្រមព្រៀងជួលឧបករណ៍អាកាសយាន ក្រោមរបបអន្តរជាតិឯកភាពមួយ ដែលគ្រប់គ្រងឧបករណ៍ចល័តមានតម្លៃខ្ពស់ តាមរយៈប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិក។

ការចូលជារដ្ឋភាគីនៃអនុសញ្ញា និងពិធីសារនេះ ក៏នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងវិស័យអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេស វានឹងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញ ឬជួលឧបករណ៍អាកាសយាន ដោយមានយន្តការអន្តរជាតិច្បាស់លាស់ ស្តីពីសិទ្ធិកាន់កាប់ឡើងវិញ ការលុបការចុះបញ្ជី ការនាំចេញអាកាសយាន និងការទូទាត់សំណង។

ក្នុងអំឡុងពេលពិភាក្សាលម្អិត សមាជិកគណៈកម្មការជំនាញ និងតំណាងរាជរដ្ឋាភិបាល បានផ្លាស់ប្តូរយោបល់ សួរសំណួរ និងធ្វើការបកស្រាយលើបញ្ហាមួយចំនួន ដើម្បីធានាថា សេចក្តីព្រាងច្បាប់មានភាពច្បាស់លាស់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

នៅចុងបញ្ចប់ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងមន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា ស្របតាមគោលនយោបាយបើកចំហជើងមេឃ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាលទ្ធផល គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា បានសម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ខាងលើ ហើយនឹងរៀបចំសេចក្តីរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីស្នើដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះទៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm