ក្រុមហាម៉ាសបានធ្វើការសម្រេចចិត្តផ្នែកនយោបាយមួយ ដោយរំលាយស្ថាប័នគ្រប់គ្រងរបស់ខ្លួននៅតំបន់ហ្កាហ្សា ក្នុងសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញនិយាយថា ការសម្រេចចិត្តនេះ មិនបានដោះស្រាយបញ្ហាចម្បងនៃដំណើរការបទឈប់បាញ់ដែលជាប់គាំងនោះទេគឺ អាវុធរបស់ចលនាឥស្លាមនេះ។

ក្រុមហាម៉ាសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងរំលាយគណៈកម្មាធិការមានសមាជិក ១៥រូប ដែលបានគ្រប់គ្រងកិច្ចការស៊ីវិលនៅតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលខ្លួនបានដណ្តើមអំណាចនៅក្នុងទឹកដីនេះ បន្ទាប់ពីការបោះឆ្នោត និងការប៉ះទង្គិចជាមួយចលនាប៉ាឡេស្ទីន Fatah ដែលជាគូប្រជែង។
ស្ថាប័ននេះ គ្រប់គ្រងក្រសួង និងសេវាសាធារណៈរបស់តំបនហ្កាហ្សា ដែលត្រូវបានបំផ្លាញដោយសង្គ្រាម រយៈពេលពីរឆ្នាំជាមួយអ៊ីស្រាអែល។

ក្រុមហាម៉ាសនិយាយថា ខ្លួនចង់ផ្ទេរការទទួលខុសត្រូវទាំងនេះទៅគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) ជាស្ថាប័នមួយដែលមានអ្នកបច្ចេកទេសប៉ាឡេស្ទីន និងមានបំណងគ្រប់គ្រងទឹកដីក្នុងអំឡុងពេលអន្តរកាលនេះ៕