អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រគល់ថវិកាជាង ២៧៦លានរៀល ជូនមូល​និធិគន្ធបុប្ផា​កម្ពុជា

2026/07/08 04:00:05 pm        104

តំណាងឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកថវិកាចំនួន ២៧៥,៩៨៥,០០០រៀល ដែលបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់បេសកកម្មសង្គ្រោះ និងព្យាបាលកុមារកម្ពុជា។

ពិធីប្រគល់ថវិកានេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទទួលថវិកាឧបត្ថម្ភនេះ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ែន សុបភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ ដែលបានយកចិត្តទុកដាក់បរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមាននិរន្តរភាពក្នុងការជួយសង្គ្រោះ និងព្យាបាលជីវិតកុមារកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា បានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិការបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានអនុវត្តជាប្រចាំរៀងរាល់ត្រីមាស។ ទោះបីថវិកាដែលប្រមូលបានមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែនេះជាការបង្ហាញពីទឹកចិត្ត ការចែករំលែកជួយកុមារដែលជាទំពាំងស្នងឬស្សី ក្នុងស្មារតីទទួលខុសត្រូវចំពោះសង្គម ហើយអគ្គបញ្ជាការដ្ឋាននឹងបន្តគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជានៅពេលខាងមុខបន្តទៀត៕

អត្ថបទដែលទាក់ទង

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
2026/07/08 04:38:05 pm        1
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ
2026/07/08 04:31:38 pm        1
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល
2026/07/08 04:27:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីនិយាយថា កងកម្លាំងរក្សាសន្តិភាពមានសារៈសំខាន់សម្រាប់ការសម្រេចបាននូវសន្តិភាពតាមរយៈការសន្ទនា

2026/07/08 05:22:00 pm
​លោក Lavrov៖ សេដ្ឋកិច្ចអឺរ៉ុបកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់ ហើយមិនអាចលាក់បាំងការពិតបានឡើយ
2026/07/08 05:19:36 pm
​ចំនួនអ្នកស្លាប់ដោយសារព្យុះ នៅចិន កើនឡើងដល់យ៉ាង​តិច ១៧នាក់ ខណៈ​រាប់រយនាក់រងរបួស
2026/07/08 05:17:40 pm
​ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យមានសហប្រតិបត្តិការកាន់តែ​លឿន នៅឯ​វេទិកាការពារជាតិណាតូ
2026/07/08 05:15:27 pm
​UN៖ ក្រុមមនុស្សធម៌ ចល័តជំនួយសម្រាប់ប្រជាជនរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នានៅអាហ្វ្រិកកណ្តាល
2026/07/08 05:13:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am