សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ពីការផ្ទុះនៅព្រឹកថ្ងៃពុធនេះ ពេលវេលាក្នុងស្រុក នៅទីក្រុងកំពង់ផែភាគខាងត្បូង Sirik និង Bandar Abbas ក៏ដូចជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់ Kharg Island របស់អ៊ីរ៉ង់ ស្ថិតនៅលើកោះ Qeshm ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញការផ្ទុះ និងអណ្តាតភ្លើងនៅកំពង់ផែ Haqani ស្ថិតក្នុងទីក្រុង Bandar Abbas ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងនៃការថតវីដេអូពីអគារ ដើមឈើ ប្លង់ផ្លូវ និងស្លាកសញ្ញាអាជីវកម្ម ដែលបានផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
សារព័ត៌មានអ៊ីរ៉ង់ រាយការណ៍ការផ្ទុះនៅជិតផែនេសាទ និងរូបភាពវីដេអូឃ្លីប ឃើញអគ្គិភ័យនៅទីនោះ ។
យោងតាមការអះអាងរបស់អ្នកធ្វើសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា ពុំមានជនស៊ីវិលណាម្នាក់ស្លាប់ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ បានរងរបួស ដោយសារចំណាំងគ្រាប់ពីកាំជ្រួចផ្លោងរបស់សត្រូវដែលវាយប្រហារចំផែពាណិជ្ជកម្មនៅក្នុងទីក្រុង Sirik ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវចំផែនេសាទផងដែរនៅក្នុងទីក្រុង Sirik និងទីក្រុង Bandar Abbas ជាទីដែលទូកនេសាទជាច្រើនគ្រឿង រងការឆាបឆេះ ៕

