អ៊ីរ៉ង់កំណត់គោលដៅទីតាំងនានា នៅបារ៉ែន និង​កូវ៉ែត ក្រោយ​មាន​ការវាយប្រហារបន្ត​បន្ទាប់​របស់អាមេរិក

2026/07/08 11:15:12 pm        75

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឱ្យដឹង​ថា ទីតាំងយោធាអាមេរិក នៅក្នុងប្រទេសបារ៉ែន និងកូវ៉ែត ត្រូវបាន​កំណត់គោល​ដៅ នៅ​ថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារយោធាជាបន្តបន្ទាប់ លើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz។

ជា​ការ​ប៉ះពាល់​ដ៏ធំ​ចុងក្រោយ ចំពោះកិច្ចព្រមព្រៀងបទ​ឈប់បាញ់ដ៏ផុយស្រួយ កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបញ្ជាក់​ថា ខ្លួនបានធ្វើប្រតិបត្តិការមីស៊ីល និងយានដ្រូន​រួមគ្នា ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅទីក្រុង​ Bandar Salman តំបន់​កងទ័ពជើងទឹកទី៥ របស់បារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al Salem Air Base នៅគុយវ៉ែត ហើយបានបាញ់ទម្លាក់យានដ្រូន​ប្រភេទ​ MQ-9 របស់សហរដ្ឋអាមេរិក ដែលព្យាយាមចូល​រំខាន​ប្រតិបត្តិការនេះ។

សំឡេងស៊ីរ៉ែនព្រមាន​ពី​ការ​វាយប្រហារពី​លើ​អាកាស បានបន្លឺឡើងនៅក្នុងប្រទេសបារ៉ែន និងគូវ៉ែត ហើយកងទ័ពគូវ៉ែត បានប្រាប់​ថា ប្រព័ន្ធ​ការពារដែនអាកាស កំពុងទប់​ទល់​ការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូន​ «អរិភាព»។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ជុំវិ​ការវាយប្រហារនេះ​ពីយោធាអាមេរិក។

គួរបញ្ជាក់ថា ការ​វាយ​ប្រហារនេះ បាន​កើត​ឡើង​ បន្ទាប់​ពី​នៅមុន​នេះ សហរដ្ឋអាមេរិកបានចាប់​ផ្ដើម​ប្រតិបត្តិការ​យោធាថ្មីៗ និងដកហូតអាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេងចំនួន ៣គ្រឿង នៅច្រកសមុទ្រHormuz។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការឈ្លានពានដោយមិនសមហេតុផលដោយកងកម្លាំងអ៊ីរ៉ង់ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត និងគ្រោះថ្នាក់ លើបទឈប់បាញ់ និងធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm