ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា ក្បួនដង្ហែសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងទីក្រុង Najaf ជាទីក្រុងដ៏ពិសិដ្ឋរបស់ប្រទេសអ៊ីរ៉ាក់។
បន្ទាប់ពីពិធីកាន់ទុក្ខជាសាធារណៈទ្រង់ទ្រាយធំជាច្រើនថ្ងៃនៅទូទាំងទីក្រុងតេអេរ៉ង់ និងទីក្រុង Qom សាកសពរបស់លោក Khamenei បានដង្ហែរទៅដល់ប្រទេសអ៊ីរ៉ាក់កាលពីយប់ថ្ងៃពុធ សម្រាប់ពិធីបុណ្យសពក្នុងតំបន់តាមការស្នើសុំរបស់មេដឹកនាំសាសនា និងអ្នកនយោបាយអ៊ីរ៉ាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា អ្នកកាន់ទុក្ខអ៊ីរ៉ាក់យ៉ាងច្រើន បានចេញមកនៅតាមដងផ្លូវក្នុងទីក្រុង Najaf ដើម្បីចូលរួមក្នុងក្បួនដង្ហែ។
វីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញមនុស្សរាប់ម៉ឺននាក់នៅជុំវិញរថយន្តដែលដឹកមឈូសរបស់មេដឹកនាំ និងសមាជិកគ្រួសាររបស់លោក នៅពេលដែលក្បួនធ្វើដំណើរបានឆ្លងកាត់ទីក្រុងឆ្ពោះទៅកាន់ទីសក្ការៈបូជាដ៏ពិសិដ្ឋ Imam Ali។

