អ្នកនាំពាក្យ គ.ជ.ប ក្រើនរម្លឹកពលរដ្ឋថា មានតែអត្តសញ្ញាណបណ្ណមួយគត់ប្រើសម្រាប់បោះឆ្នោត

2022/05/02 07:28:05 pm        967

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រើនរំលឹកថា ចំពោះដំណើរការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ មានតែអត្តសញ្ញាណប័ណ្ណមួយគត់ប្រើប្រាស់សម្រាប់ការបោះឆ្នោត។

ថ្លែងប្រាប់ BTV News នៅថ្ងៃទី២ ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា បន្ទាប់ពីដំណើរ​ការឈរឈ្មោះបេក្ខជន ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងការប្រកាសសុពលភាពបញ្ជីបេក្ខជនគណបក្សនយោបាយត្រូវបានបញ្ចប់។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ក្នុងពេលបច្ចុប្បន្នគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បាន​ដំណើរការ​ចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋ ​ដើម្បី​ជាព័ត៌មាន​សម្រាប់​ការ​ត្រៀមខ្លួន​ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ឯកឧត្តម បញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគឺជាការអញ្ជើញ និងបញ្ជាក់អំពីព័ត៌មានលម្អិត​របស់​បុគ្គលភាព​អ្នកបោះឆ្នោតតែប៉ុណ្ណោះ ខណៈក្នុងពេលបោះឆ្នោតប្រជាពលរដ្ឋត្រូវប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​តែមួយគត់ ​ដើម្បីចូលរួមបោះឆ្នោត។

ពាក់ព័ន្ធនឹងដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងទៀតថា តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស បានចែកជូនប្រជាពលរដ្ឋសរុបនឹងស្មើនឹងចំនួនជាង ៥៦ភាគរយ។ ក្នុងនោះ ​មានរាជធានី-ខេត្តចំនួន៥បានចែកស្ទើរតែរួចទាំងស្រុង។

អ្នកនាំពាក្យ គ.ជ.ប បន្ថែមថា តាមរយៈប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលចែកជូនប្រជាពលរដ្ឋ​នឹង​អាចឲ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមខ្លួន ​ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២។

គួរបញ្ជាក់ថា បន្ទាប់ពីការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត​ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គ.ជ.ប នឹង​ឈានទៅរកការត្រៀមដំណើរការឃោសនាបោះឆ្នោត​របស់គណបក្សនយោបាយ ខណៈការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ៕អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm