ចំនួនអ្នកស្លាប់ដោយសារព្យុះ នៅចិន កើនឡើងដល់យ៉ាង​តិច ១៧នាក់ ខណៈ​រាប់រយនាក់រងរបួស

2026/07/09 12:17:40 am        71

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏អាក្រក់ នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន បានកើនឡើងដល់យ៉ាង​តិច ១៧នាក់ កាលពី​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ដោយមានមនុស្សរាប់រយនាក់ទៀតរងរបួស និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលលោក​ប្រធានាធិបតី Xi Jinping បានជំរុញឱ្យមានកិច្ច​ប្រឹងប្រែងជួយសង្គ្រោះ «គ្រប់យ៉ាង​»។

រូប​ភាព​វីដេអូដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានបង្ហាញឱ្យ​ឃើញ​ទឹកភក់ហូរកាត់ជញ្ជាំងបេតុងបាក់​នៃទំនប់អាងស្តុកទឹក នៅតំបន់ភាគខាងត្បូងនៃខេត្ត Guangxi ដែល​ជាតំបន់រងគ្រោះខ្លាំងបំផុត​។

វីដេអូពី​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពី​ក្រុមអ្នកជួយសង្គ្រោះពាក់អាវ​ពោង​សុវត្ថិភាព ស្វែងរកមនុស្សដែលបាត់ខ្លួន តាម​ទូកពោង​ ខណៈពេលដែលអាជ្ញាធរបានសាងសង់ជម្រកសង្គ្រោះបន្ទាន់ ដើម្បីផ្ដល់កន្លែង​ជ្រក​ដល់​អ្នកដែលបានផ្លាស់ទីលំនៅ។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​ព្យុះទីហ្វុង Maysak បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ នៅខេត្ត Guangxi ជាកន្លែងដែលអាជ្ញាធរបានបង្កើនការឆ្លើយតបក្នុងគ្រាអាសន្ននៃការគ្រប់គ្រងទឹកជំនន់ដល់កម្រិតខ្ពស់បំផុត នៅក្នុងទីក្រុង​ Nanning។

មន្ត្រីតំបន់បានប្រាប់សន្និសីទសារព័ត៌មានមួយថា ​មនុស្សយ៉ាងហោចណាស់ ១៣០.០០០នាក់ ត្រូវបានជម្លៀសចេញ ហើយ​ ១១នាក់នៅតែបាត់ខ្លួន ដោយបន្ថែមថា ទឺក​ភ្លៀងបានបំផ្លាញដីកសិកម្មជិត ១៣.០០០ហិចតា។

ជាមួយ​គ្នា​នេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាន​រាយការណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំងបានបណ្ដាល​ឱ្យ​មនុស្ស ១១នាក់ផ្សេងទៀតសា្លប់​ និង ៣៣១នាក់រង​របួស នៅក្នុងខេត្ត Hubei ភាគកណ្តាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm