រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយថា សេដ្ឋកិច្ចអឺរ៉ុបកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់ ហើយវាពុំអាចទៅរួចទេ ក្នុងការលាក់បាំងការពិតនោះ។
រដ្ឋមន្ត្រីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិគ្រោះយោបល់ជាមួយប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Mahamoud Ali Yusuf ថា៖«បើគ្មានជំហានជាក់លាក់ទេ វាមិនអាចទៅរួចទេក្នុងការលាក់បាំងស្ថានភាពដ៏អាក្រក់ដែលសេដ្ឋកិច្ចអឺរ៉ុប រួមទាំងសេដ្ឋកិច្ចអាល្លឺម៉ង់ កំពុងធ្លាក់ចុះ។ វិស័យសង្គមរបស់ខ្លួន កំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរ អត្ថប្រយោជន៍កំពុងត្រូវបានកាត់បន្ថយ ហើយសេដ្ឋកិច្ចស៊ីវិលកំពុងរត់គេចពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ក្នុងចំណោមកន្លែងផ្សេងទៀត ដែលលក្ខខណ្ឌអំណោយផលជាងសម្រាប់អាជីវកម្ម»។
លោក ឡាវរ៉ូវ បានបន្ថែមថា ការចាក់បញ្ចូលថវិការបស់អឺរ៉ុបទៅក្នុងការផលិតអាវុធ«កំពុងរក្សាសេដ្ឋកិច្ចពីការដួលរលំ»៕

