លោក Trump បាន​បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយអេស្ប៉ាញ

2026/07/09 01:05:15 am        64

នៅឯ​កិច្ចប្រជុំកំពូលអង្គការ​ណាតូ (NATO) នាថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់​ឱ្យដឹង​ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារបស់លោក គឺ​លោក Scott Bessent កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ដោយចាត់ទុក​ទីក្រុងម៉ាឌ្រីដថា ជា «ដៃគូមិន​ល្អ​» ឡើយ នៅក្នុងសម្ព័ន្ធភាពនេះ​។

អំឡុង​ពេល​និយាយ​ដោយមាន​អគ្គលេខាធិការ​អង្គការណាតូ​ លោក Mark Rutte អង្គុយក្បែរ​នោះ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្នុង​ទីក្រុង Ankara ប្រទេស​ទួរគី លោក Trump បាន​លើក​ឡើង​ថា លោកមិនចង់ធ្វើជំនួញជាមួយប្រទេសអេស្ប៉ាញទៀត​ទេ។

លោក Trump បានប្រាប់លោក Rutte ថា៖ «ប្រទេសអេស្ប៉ាញមិនយល់ព្រមចំពោះអ្វីទាំងអស់ ហើយអ្នកមិនគួរជួយ ឬ​គាំទ្រប្រទេសនេះ​ឡើយ​»។ ដោយងាកមុខ​ទៅរកលោក Bessent លោកបានបន្ថែម​ថា៖ «ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្មជាមួយពួកគេទៀត​ទេ យល់ទេ?»។

លោក Trump បានបង្ហាញការខកចិត្តម្តងហើយម្តងទៀតជាមួយអេស្ប៉ាញ ដែលមិនបានយល់ព្រមលើគោលដៅចំណាយការពារជាតិថ្មីរបស់អង្គការ​ ចំនួន ៥ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP) និងដែលថ្នាក់ដឹកនាំគណបក្សសង្គមនិយមរបស់ពួកគេ បានបដិសេធមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានរបស់​ខ្លួន​ នៅលើទឹកដីរបស់ប្រទេសនេះ​ សម្រាប់សង្គ្រាមអ៊ីរ៉ង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធាសំខាន់ចំនួន ២ នៅក្នុងប្រទេសអេស្ប៉ាញ គឺ​មូលដា្ឋន​កងទ័ពជើងទឹក Rota (Naval Station Rota) និងមូលដ្ឋានទ័ពអាកាស Moron (Moron Air Base)៕

មន្ត្រីអាមេរិកមួយ​រូប​បានប្រាប់សារព័ត៌មាន Reuters កាលពីខែមេសាថា អ៊ីម៉ែល​ផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ពីជម្រើសនានា​ ដើម្បីឱ្យ​សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តក្នុង​អង្គការ​ណាតូ ដែលខ្លួនជឿថា មិន​បាន​គាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុង​នោះ​រួមទាំងការព្យួរអេស្ប៉ាញ​ពីសម្ព័ន្ធភាព​យោធានេះ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm