អាជ្ញាធរស៊ីរីបាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះដែលបានវាយប្រហារកណ្តាលទីក្រុងដាម៉ាស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារបានសម្លាប់មនុស្សម្នាក់ និងរបួសរាប់សិបនាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងសុខាភិបាលស៊ីរី បាននិយាយថា៖«ចំនួនអ្នកស្លាប់ចុងក្រោយពីការផ្ទុះពីរលើកដែលបានកើតឡើង...នៅជិតអគារក្រសួងទេសចរណ៍នៅទីក្រុងដាម៉ាស គឺម្នាក់ និង របួស ៣៦នាក់»។
ការផ្ទុះនៅជិតសណ្ឋាគារដែលលោក ម៉ាក្រុង បានស្នាក់នៅមួយយប់ បានកើតឡើង បន្ទាប់ពីលោកបានចាកចេញ និងមួយសន្ទុះមុនពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានប្រកាសពីការមកដល់របស់លោកនៅវិមានប្រធានាធិបតី ដើម្បីជួបជាមួយសមភាគីស៊ីរីរបស់លោក គឺលោក Ahmed Al-Sharaa។
លោក ម៉ាក្រុង បានក្លាយជាប្រមុខរដ្ឋដំបូងគេមកពីសហភាពអឺរ៉ុបដែលបានទៅទស្សនកិច្ចប្រទេសស៊ីរី ចាប់តាំងពីការដួលរលំនៃមេដឹកនាំកាន់អំណាចយូរ លោក បាសា អាល់អាសាដ ក្នុងឆ្នាំ ២០២៤៕

