ប្រធានាធិបតីស៊ីរី ទៅ​ដល់ប្រទេស​ទួរគីហើយ​ ដើម្បីពិភាក្សាជាមួយលោក Trump

2026/07/09 01:52:26 am        48

ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាន​ធ្វើ​ដំណើរទៅ​ដល់ទីក្រុង Ankara ប្រទេស​ទួរគីហើយ នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ជាកន្លែងដែលលោកត្រូវជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។

កិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពយោធាមួយ​នេះ​ ដែលបិទបញ្ចប់នៅថ្ងៃពុធនេះ​ បាននាំឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ សម្រាប់​ប្រមុខរដ្ឋចំនួន ៣៦រូប ក៏ដូចជាតំណាងជាច្រើនរូបមកពីប្រទេសឈូងសមុទ្រផងដែរ។ លោក Al-Sharaa ត្រូវបានអញ្ជើញដោយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។

លោក Trump ដែលបានបង្ហាញពីភាពស្និទ្ធស្នាលរបស់លោកជាមួយលោក Erdogan បានពិពណ៌នាអំពីសមភាគីស៊ីរីរបស់លោកថា ជាបុគ្គល​មាន​ «ភាពម៉ត់ចត់​ណាស់​»។ មេដឹកនាំអាមេរិកបានប្រាប់អ្នកសារ​ព័ត៌មានកាលពីថ្ងៃអង្គារថា «ដោយសារតែប្រធានាធិបតី (លោក Erdogan) យើងមានទំនាក់ទំនងល្អណាស់ជាមួយមេដឹកនាំថ្មីរបស់ស៊ីរី»។

លោក Trump បាន​បន្ថែម​ថា៖ «គាត់ (លោក Al-Sharaa) បានធ្វើការងារដ៏អស្ចារ្យ ក្នុងរយៈពេលមួយឆ្នាំកន្លះ គាត់បានទាញប្រទេសទាំងមូលឱ្យ​មកនៅ​ជាមួយគ្នា។ ហើយខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយគាត់​។ មានមនុស្ស​និយាយ​ថា គាត់គឺម៉ត់ចត់​ណាស់​ ​ ខ្ញុំបានគាំទ្រ​គាត់ រួមជាមួយលោក​ប្រធានាធិបតី (Erdogan)។ យើងទាំង​ ២នាក់ ពិតជាចង់បានគាត់ណាស់​។ ហើយគាត់បានធ្វើការងារដ៏អស្ចារ្យមួយ គឺ​គាត់បាននាំ​ឱ្យ​ប្រទេស​រួម​រស់​ជាមួយ​គ្នា។ នេះ​មិនមែនជាការងារងាយស្រួលនោះទេ»។

លោក Al-Sharaa បានទៅទស្សនកិច្ច​នៅ​ទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រទេសស៊ីរី។ ប៉ុន្តែកាលពីខែមុន លោក​បានបដិសេធការអំពាវនាវពីលោក Trump ឱ្យធ្វើអន្តរាគមន៍យោធា នៅក្នុងប្រទេសជិតខាងលីបង់ ប្រឆាំងនឹងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធដែលកំពុងមានជម្លោះបើកចំហជាមួយអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm