លោក Mikhail Knyazkin មេបញ្ជាការកងអនុសេនាធំវាយប្រហារនៃកងវរសេនាធំលេខ ២៣៧ របស់កងពលទ័ពអាកាសលេខ ៧៦ ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលក្រុមប្រយុទ្ធ បានប្រាប់សារព័ត៌មាន TASSថា ខណៈពេលកំពុងដកថយចេញពីតំបន់ Vasilyevka ទាហានអ៊ុយក្រែនបានបន្សល់ទុកអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះដែលផលិតនៅក្នុងប្រទេសណាតូ នៅទីតាំងឈរជើងរបស់ពួកគេ។
មេបញ្ជាការរូបនេះបាននិយាយថា៖«កងកម្លាំងសត្រូវបានបន្សល់ទុកអាវុធណាតូមួយចំនួនធំ។ មានកាំភ្លើង M-16។ មានគ្រាប់បែកដៃដែលផលិតដោយបារាំង និងអង់គ្លេស។ ពួកគេក៏បានផ្គត់ផ្គង់គ្រាប់រំសេវជាច្រើនផងដែរ។ ទាំងអស់នោះ ត្រូវបានផលិតដោយប្រទេសសមាជិកណាតូ។ ប្រទេសសហភាពអឺរ៉ុបទាំងអស់ រួមទាំងប្រទេសប៉ូឡូញ បារាំង និងអ៊ីតាលី។ ពួកគេបានបន្សល់ទុកនូវអាវុធយ៉ាងច្រើន។
នៅថ្ងៃទី ០៤ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ក្រុមកងទ័ពដែលឈរជើងនៅភាគកណ្តាលបានរំដោះកន្លែងតាំងទីលំនៅ Vasilyevka៕