នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រាប់អ្នកយកព័ត៌មានថា ប៊ុលហ្គារីបានអស់អាវុធ និងគ្រាប់រំសេវនៅក្នុងឃ្លាំងយោធារបស់ខ្លួន ដែលអាចផ្តល់ឲ្យអ៊ុយក្រែនទៀតហើយ។
លោកបាននិយាយថា៖«យើងអស់សមត្ថភាពរបស់យើងក្នុងការផ្តល់ជំនួយយោធាតទៅទៀត។ ខ្ញុំកំពុងសំដៅទៅលើអាវុធ និងគ្រាប់រំសេវពីឃ្លាំងកងកម្លាំងប្រដាប់អាវុធប៊ុលហ្គារី។ យើងបានដឹកជញ្ជូនកញ្ចប់ជំនួយចំនួន ១៣ រួចហើយ ហើយយើងគ្មានអ្វីនៅសល់សម្រាប់អ៊ុយក្រែនទេ»
យោងតាមលោកនាយករដ្ឋមន្ត្រី ឥឡូវនេះប៊ុលហ្គារីអាចជួយបានតែដោយការជួសជុលគ្រឿងយុទ្ធោបករណ៍នៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕