យន្តហោះឈ្លបយកការណ៍របស់ណាតូហោះហើរជុំវិញតំបន់ Kaliningrad ពីរថ្ងៃជាប់ៗគ្នា

2026/07/09 02:46:36 am        67


ប្រភពមួយនៅក្នុងសេវាត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហភាពអឺរ៉ុប បានប្រាប់សារព័ត៌មាន TASSថា យន្តហោះឈ្លបយកការណ៍ និងស្វែងរកគោលដៅរបស់អង្គការណាតូ

ប្រភពដដែលបាននិយាយថា៖«យន្តហោះ Bombardier Challenger 650 Artemis II កំពុងត្រូវបានគេ ឃើញម្តងទៀត នៅក្នុងតំបន់ Kaliningrad ដោយហោះជុំវិញតំបន់នេះតាមរយៈដែនអាកាសនៃប្រទេសប៉ូឡូញ និងលីទុយអានី ក៏ដូចជាលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក»។

លោកបានកត់សម្គាល់ថា នាថ្ងៃអង្គារ យន្តហោះដែលបានមកដល់ពីមូលដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងទីក្រុង Constantaរបស់ប្រទេសរ៉ូម៉ានី បានហោះជុំវិញតំបន់រុស្ស៊ីចំនួន ៥ជុំ មុនពេលត្រឡប់មកវិញ។

ប្រភពដដែលបានរំលឹកថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានកត់ត្រាជើងហោះហើរស្រដៀងគ្នារបស់យន្តហោះ Bombardier Challenger 650 Artemis II ជុំវិញតំបន់ Kaliningrad រួចហើយ។

លើសពីនេះទៀតនោះ យន្តហោះនេះបានហោះហើរច្រើនដងពីភាគខាងត្បូងទៅភាគខាងជើង និងត្រឡប់មកវិញឆ្លងកាត់ដែនអាកាសនៃប្រទេសឡាតវី លីទុយអានី និងអេស្តូនី ដោយរាល់ពេលបានបត់ជុំវិញឆ្នេរសមុទ្រនៃឈូងសមុទ្រហ្វាំងឡង់ ប៉ុន្តែមិនបានចូលទៅជិតតំបន់ព្រំដែននៃប្រទេសទាំងនេះ ជាមួយរុស្ស៊ី និងបេឡារុសទេ។ យន្តហោះនេះ ក៏ត្រូវបានគេសង្កេតឃើញនៅលើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅផងដែរ ជាកន្លែងដែលវាបានហោះហើរពីខាងលិចទៅខាងកើតនៃដែនទឹក និងត្រឡប់មកវិញ ដោយមិនបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសណាមួយឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm