ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់-ទទួលផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត២លានដូស។
វ៉ាក់សាំងដែលជាជំនួយឥតសំណងរបស់សហរដ្ឋអាម៉េរិក តាមយន្តការកូវ៉ាក់(COVAX) នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ។
នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។

