ប្រធានាធិបតីលីបង់ រំពឹងថា ទទួល​បាន​លទ្ធផលវិជ្ជមាន ពីកិច្ច​ប្រជុំ​​នាពេលខាង​មុខ​ជាមួយលោក Trump

2026/07/09 02:53:34 am        53


យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតី បាន​ឱ្យដឹង​ថា ប្រធានាធិបតីលីបង់បានលើកឡើង​នៅ​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា លោករំពឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ និងកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសរបស់លោក។

នៅព្រឹក​ថ្ងៃពុធនេះ​ ប្រភពជាន់ខ្ពស់លីបង់មួយរូប​ បាននិយាយថា លោក Joseph Aoun ត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន​ នា​ថ្ងៃទី២១ ខែកក្កដា ដើម្បីជួប​ពិភាក្សាជាមួយលោក Trump។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយ​អ៊ីស្រាអែល ដែល​ត្រូវបាន​សម្របសម្រួលដោយសហរដ្ឋអាមេរិក ជំហររបស់ប្រទេសលីបង់ លើការអភិវឌ្ឍតំបន់ និងទំនាក់ទំនងទ្វេភាគី រវាងទីក្រុងបេរូត និងវ៉ាស៊ីនតោន។

ក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូមកពីសហព័ន្ធអន្តរជាតិនៃអ្នក​ធ្វើ​ធុរកិច្ច​លីបង់ លោក Aoun បាននិយាយថា៖ «ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ខ្ញុំទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងកិច្ចប្រជុំរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំមកនូវលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសលីបង់»។

លោក Aoun បានបន្ថែម​ថា ដំណើរទស្សនកិច្ចនេះ ក៏ឆ្លុះបញ្ចាំងផង​ដែរពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ចំពោះសង្គ្រាមជាបន្តបន្ទាប់ និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងការសម្រេចបាននូវស្ថិរភាព នៅទូទាំងតំបន់​មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm