សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី

2026/07/09 03:27:01 am        47


គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់ថា ការទូតនៅតែជាមាគ៌ាតែមួយគត់ ដើម្បីដោះស្រាយបញ្ហា «នៅសេសសល់» ពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់យ៉ាងពេញលេញ ទោះបីជាមានអរិភាពថ្មី​ និងការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែលលើកឡើង​ថា បទឈប់បាញ់បានបញ្ចប់ហើយ​ក៏ដោយ​។

ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក​​ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺ​ច្បាស់ណាស់ថា មានតែការទូតប៉ុណ្ណោះដែលអាចនាំមកនូវដំណោះស្រាយប្រកបដោយចីរភាព ចំពោះបញ្ហានៅសេសសល់ទាំងអស់»។

លោកបានបន្ត​ទៀត​ថា៖ «វាមានសារៈសំខាន់ណាស់ដែលតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ អនុវត្តសេចក្តីសម្រេចលេខ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចៀសវាងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់កិច្ច​ការ​ការទូតដែលកំពុងដំណើរការ»។

នៅពេលត្រូវសួរថា តើសហភាពអឺរ៉ុប (EU) នៅតែចាត់ទុកបទឈប់បាញ់នេះថា មានប្រសិទ្ធភាពដែរ ឬទេ បន្ទាប់ពីមាន​ការអត្ថាធិប្បាយរបស់លោក Trump លោកបាននិយាយថា «ខ្ញុំគិតថា ជំហររបស់យើង គឺច្បាស់លាស់ណាស់ ហើយមិនមាន​ទីកន្លែង ដើម្បី​ឱ្យមាន​ការភាន់ច្រឡំនោះឡើយ​។ វាមានសារៈសំខាន់ណាស់ដែលតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ»។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ហើយលោក Trump បាននិយាយថា បទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ «បានបញ្ចប់ហើយ​» ដែលបង្កើនក្ដី​ព្រួយបារម្ភ ដែល​ថា តំបន់នេះអាចប្រឈមមុខនឹងជម្លោះថ្មី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm