សេវាដឹកទេសចរចាប់ផ្តើមរកចំណូល​បានឡើងវិញ​ ក្រោយសារមន្ទីរជាតិបានបើកទទួលភ្ញៀវ​អន្តរជាតិ​ចូលទស្សនា

2022/05/02 08:28:13 pm        958

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសំគាល់ឃើញថា នៅមុខសារមន្ទីរជាតិនៅរាជធានីភ្នំពេញ គឺមានក្រុមអ្នករត់រឺម៉កកង់បី ចាប់ផ្តើមមានកំរើកច្រើន ហើយបាននិងកំពុងនាំគ្នាទៅរង់ចាំដឹកភ្ញៀវទេសចរជាតិអន្តរជាតិ ចេញចូលទស្សនាសារមន្ទីរជាតិជាច្រើនហូរហែរឥតដាច់ និងបានរកចំណូលចិញ្ចឹមជីវភាពក្នុងគ្រួសារបានល្អប្រសើរវិញ។

បើតាមបណ្តាពលរដ្ឋប្រកបរបររឺម៉កកង់បីប្រចាំនៅសារមន្ទីរជាតិ ថ្លែងប្រាប់BTV ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ភ្ញៀវទេសចរជាតិអន្តរជាតិ​បានចាប់ផ្តើមមានកំរើក​ល្អ​ប្រសើរ​ឡើង​វិញ ​ក្នុងចូលរួមមកទស្សនាមន្ទីរជាតិនេះ តាមរយៈការអញ្ជើញភ្ញៀវអន្តរជាតិ​ចូលរួម​ទស្សនា​នេះ បានធ្វើអោយពលរដ្ឋប្រកបរបររកពីចំណូលនៅម្តុំសារមន្ទីរជាតិនេះ គឺអាចចំណូលបានល្អ​ប្រសើរ​ឡើងវិញ ដើម្បីផ្គត់ផ្គង់​ជីវភាពគ្រួសារ ខណៈការរកចំណូលបានបែបនេះគឺបានអាកខាន​អស់រយៈពេលជិត២ឆ្នាំដោយសារការរាតត្បាតកូវីដ១៩។

បើតាមលោកស្រី សែម សោភ័ណ្ឌ លក្ខិណា ប្រធានការិយាល័យរដ្ឋបាល សារមន្ទីរជាតិ ថ្លែងថា ចាប់តាំង​ពីរាជរដ្ឋាភិបាល បានប្រកាសបើកទទួលទេសចរអន្តរជាតិ​ចាក់វ៉ាក់សំាងដោយ​មាន​ការ​លើកលែង​ការធ្វើចត្តាឡីស័ក ​ការមិនធ្វើតេស្តកូវីដ១៩​ និងមានការបើកធ្វើ VISA ON ARRIVALមក សំគាល់ឃើញថា ​មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទិញសំបុត្រទស្សនាសារមន្ទីរមាន​ចំនួន​ច្រើនឡើងវិញ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្ញៀវអន្តរជាតិចូលទស្សនាក្នុង​កំណើន​ពី៧០ទៅ១០០នាក់ក្នុង១ថ្ងៃៗ។

លោកស្រី ក៏បានបញ្ជាក់ដែរថា សម្រាប់ការបើកសារមន្ទីរជាតិឡើងវិញនៅក្នុងអំឡុងពេលនេះ យើងក៏បាន​មាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជូនភ្ញៀវចេញចូលសារមន្ទីរជាតិផងដែរ ក្នុងភ្ញៀវគឺអាចធ្វើដើរ​ទស្សនា​ដោយត្រូវពាក់ម៉ាស់ក៏បាន​ និងមិនពាក់ម៉ាស់ក៏បាន ​ប៉ុន្តែសម្រាប់ការដាក់មន្ត្រី​ឈរចាំពិនិត្យ និងវ៉ាស់កំដៅ​ លើភ្ញៀវចូលទស្សនា​គឺត្រូវ​បន្តធ្វើជាចាំបាច់ ជាមួយនឹងប្រើប្រាស់អាកុលជែលដែល​ត្រូវបានដាក់​តាមបន្ទប់ទឹក ​និងច្រកភ្ញៀវចេញចូលនានាទៀត ។

ទោះយ៉ាងណាសម្រាប់​ការអនុវត្តគោលការណ៍នេះ គឺបានផ្តល់​សេចក្តីទំនុកចិត្តខ្ពស់ជូន បាន​ធ្វើអោយគោលដៅទេសចរណ៍នៅសារមន្ទីរជាតិ ​គឺជាគោលដៅមានសុវត្ថិភាពខ្ពស់ និងកំពុងមាន​ទាក់ទាញ​ភ្ញៀវទស្សនាជាហូរហែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm