អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា

2026/07/09 04:19:01 am        44


រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ូហ្គង់ដាលោក Chris Baryomunsi និយាយថា ប្រទេសរបស់លោកនឹងបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ហើយនិងបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡាថ្មី នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលប្រទេសជិតខាងទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺមួយនេះ ។

ការប្រកាសបែបនេះ បានកើតមានឡើង ស្របពេលដែលកុងហ្គោប្រឹងប្រែងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡាដែលបានឆ្លងដល់មនុស្ស ១.៦២៤នាក់ និងបានសម្លាប់មនុស្ស ៥២១នាក់ ។

កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក(WHO) បានសាកល្បងវេជ្ជសាស្រ្តលើកដំបូងនូវការព្យាបាលពិសោធន៍សម្រាប់វីរុសមួយនេះ ខណៈកិច្ចខិតខំឆ្លើយតប បានពង្រីកជាមួយមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលព្យាបាលបន្ថែមទៀត ។

អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Bunia ដែលជាទីក្រុងរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារជំងឺអេបូឡារបស់កុងហ្គោ លោក Baryomunsi និយាយថា ពួកយើងមានក្រុមអ្នកជំនាញវេជ្ជសាស្រ្តអ៊ូហ្គង់ដានៅទីក្រុង Aru ជាទីដែលពួកយើងបានបង្កើតមជ្ឈមណ្ឌលព្យាបាល ។

លោកបន្តថា ពួកយើងបានឯកភាពផងដែរ ដើម្បីបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅទីក្រុង Kasenyi និងនាំក្រុមគ្រូពេទ្យជំនាញ ហើយនិងភស្តុភារទៅកាន់ទីនោះ ដើម្បីឲ្យពួកយើងអាចធ្វើការជាក្រុម ក្នុងការទប់ស្កាត់ជំងឺអេបូឡា នៅកុងហ្គោ និងនៅអ៊ូហ្គង់ដា ។

លោក Baryomunsi និយាយទៀតថា ការបើកព្រំដែនឡើងវិញ នឹងផ្អែកលើការធានាថា អ្នកជំងឺត្រូវបានព្យាបាល ហើយការប្រាស្រ័យទាក់ទងគ្នា ត្រូវបានតាមដាន និងត្រួតពិនិត្យ ។

សូមបញ្ជាក់ថា ការអំពាវនាវសុំជំនួយមនុស្សធម៌ ដើម្បីដោះស្រាយវិបត្តិនៅកុងហ្គោទទួលបានត្រឹម ៥៤ភាគរយប៉ុណ្ណោះ ស្មើនឹង ៧៥២លានដុល្លារ ក្នុងចំណោមមូលនិធិត្រូវការ ១,៤ពាន់លានដុល្លារ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm