គណៈកម្មការ បង្ហាញក្រុមត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ខណៈមានសមាជិកថ្មី ២ក្រុម

2026/07/09 10:08:21 am        121

គណៈកម្មការរៀបចំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញក្រុមបាល់ទាត់ ដែលចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ថ្នាក់ខេត្ត លើកទី២០ ចំនួន ១៩ក្រុមជាផ្លូវការ ក្នុងនោះមានសមាជិកថ្មី ២ក្រុម ជំនួសឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមឈើតុំខេត្តពោធិ៍សាត់ ដែលអវត្តមានឆ្នាំនេះ។

សម្រាប់បេក្ខភាពទាំង ១៩ក្រុម ដែលត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ខេត្ត ឆ្នាំនេះ រួមមានក្រុមការពារជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តកំពត, សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល, ខេត្តកែប, ក្លិបកីឡាបាល់ទាត់ អាចារ្យលាក់ខេត្តកំពង់ធំ, ព្រះវិហារក្រោន, បាត់ដំបងយូណៃធីត, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្ដរមានជ័យ, ខេត្តសៀមរាប, ភ្នំពេញហ្គាឡាក់ស៊ី, ភ្នំដាមហានគរខេត្តតាកែវ, ខេត្តកោះកុង និងសមាគមបាល់ទាត់ ការិយល័យភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងចំណោមក្រុម ដែលត្រៀមប្រកួតរដូវកាលថ្មីនេះ មានសមាជិកថ្មី ២ក្រុម គឺសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល និងសមាគមបាល់ទាត់ ការិយល័យភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ វត្តមានក្រុមទាំងពីរ បានធ្វើឲ្យបេក្ខភាពប្រជែងពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំនេះ រក្សាចំនួន ១៩ក្រុម ដូចឆ្នាំមុនដែរ ក្រោយវត្តមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមឈើតុំខេត្តពោធិ៍សាត់ បន្ថែមលើខេត្តចំនួន ៤ ទៀត ដែលមិនបានចុះឈ្មោះ រួមមានខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី។

គួរដឹងថា បើគ្មានការប្រែប្រែលនោះទេ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) លើកទី២០ ឆ្នាំ២០២៦/២៧ គ្រោងនឹងចាប់ផ្ដើមដំណើរការប្រកួតពីចុងខែកក្កដានេះ រហូតដល់ខែវិច្ឆិកាខាងមុខ ដើម្បីស្វែងរកក្រុមជ័យលាភីប្រចាំឆ្នាំផង និងបេក្ខភាពត្រូវបន្ដដំណើរទៅប្រកួតពានថ្នាក់ជាតិ ជាមួយសមាជិកក្រុមលីគកំពូលកម្ពុជាផង។

កាលពីឆ្នាំមុន ពានថ្នាក់ខេត្តនេះ ត្រូវបានគ្រងជើងឯកដោយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោយយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី៥ ក្នុងការបង្ហាញខ្លួនដំបូងនៅ Tour de France
2026/07/09 10:55:24 am        1
គណៈកម្មការ បង្ហាញក្រុមត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ខណៈមានសមាជិកថ្មី ២ក្រុម
2026/07/09 10:08:21 am        1
Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតទូរស័ព្ទជាង២០០គ្រឿងសង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើស ONLINE SCAMS

2026/07/09 11:10:09 am
​ក្រសួងបរិស្ថាន ត្រៀមកូនឈើចម្រុះជាច្រើនប្រភេទចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន
2026/07/09 11:01:28 am
​រយៈពេល៦ខែឆ្នាំនេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួនចំនួន ១.៨៩៧នាក់
2026/07/09 10:58:10 am
​កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី៥ ក្នុងការបង្ហាញខ្លួនដំបូងនៅ Tour de France
2026/07/09 10:55:24 am
​មនុស្សមួយចំនួនទៀតបានស្លាប់ក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមេដឹកនាំណាតូជួបគ្នានៅទួរគី
2026/07/09 10:49:34 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/08 03:02:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am