មនុស្សមួយចំនួនទៀតបានស្លាប់ក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមេដឹកនាំណាតូជួបគ្នានៅទួរគី

2026/07/09 05:49:34 pm        66

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារថ្មីរបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ៨កក្កដាសប្ដាហ៍នេះ ត្រឹមតែប៉ុន្មានម៉ោងមុនកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក Donald Trump និងលោក Volodymyr Zelenskyy របស់អ៊ុយក្រែននៅឯជំនួបកំពូលណាតូក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី។

នេះគឺជាការវាយប្រហារលើកទី៣ក្នុងរយៈពេលមួយសប្ដាហ៍លើរដ្ឋធានីគីវរបស់អ៊ុយក្រែនពីរុស្ស៊ី។

អភិបាលរដ្ឋធានីគីវ លោក Vitali Klitschko ដែលបានរាយការណ៍ថាឃ្លាំងស្តុកទំនិញបានឆាបឆេះបន្ទាប់ពីការវាយប្រហារដោយមីស៊ីល បាននិយាយថាមនុស្សម្នាក់បានស្លាប់ក្នុងរដ្ឋធានីនេះ។

ប្រទេសរុស្ស៊ីបានបាញ់ស្រោចលើរដ្ឋធានីអ៊ុយក្រែនជាមួយនឹងការវាយប្រហារដ៏សាហាវជាច្រើនលើកក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយបានសម្លាប់មនុស្សជាង៥០នាក់នៅខែនេះ ក្នុងរលកនៃការវាយប្រហារដោយមីស៊ីលផ្លោង និងយានដ្រូនរាប់រយជាបន្តបន្ទាប់។

ការផ្ទុះដ៏ធំលើកដំបូងនៅក្នុងរដ្ឋធានីគីវ ត្រូវបានលាន់ឮភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ សូម្បីតែមុនពេលសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាសរបស់រដ្ឋធានីនេះបន្លឺឡើង ជាការបរាជ័យដ៏កម្រមួយនៅក្នុងប្រព័ន្ធដែលបានធ្វើឱ្យប្រជាជននៅក្នុងរដ្ឋធានីភ័យខ្លាច។

ទីក្រុងមូស្គូបានបង្កើនសង្គ្រាមផ្លូវអាកាសរបស់ខ្លួនលើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈការរុលទៅមុខនៃទាហានថ្មើរជើងរបស់ខ្លួនភាគច្រើនបានជាប់គាំង ហើយការវាយប្រហាររបស់អ៊ុយក្រែនលើភស្តុភារយោធា និងឧស្សាហកម្មប្រេងរបស់រុស្ស៊ី បានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងទូលំទូលាយ។

យោងតាមទិន្នន័យរបស់កងទ័ពអាកាស បានឲ្យដឹងថា នៅក្នុងខែកក្កដាតែមួយ ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្ស ៦០នាក់។ ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលបាលីស្ទីកត្រឹមតែបួនគ្រាប់ប៉ុណ្ណោះ ក្នុងចំណោមមីស៊ីលបាលីស្ទីកចំនួន ៥៤ គ្រាប់ដែលបាញ់ដោយរុស្ស៊ីក្នុងខែនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm